ជាតិ
ព័ត៍មានសុខភាព
អត្ថបទពាណិជ្ជកម្ម
គុណប្រយោជន៍របស់ប្រូបាយអូតិច?
04, Oct 2023 , 9:00 am        
រូបភាព
ប្រូបាយអូទិក គឺជាអតិសុខុមប្រាណរស់ ដែលមានអត្ថប្រយោជន៍ដល់សុខភាព នៅពេលទទួលទាន ឬលាបលើរាងកាយ។ ការងារចម្បងរបស់ប្រូបាយអូទិក ឬបាក់តេរីល្អ គឺរក្សាតុល្យភាពបាក់តេរីល្អ និងបាក់តេរីអាក្រក់ និងឲ្យអ្នកមានសុខភាពល្អ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សុខភាពសំខាន់ៗដែលភ្ជាប់ទៅនឹងប្រូបាយអូតិច៖
 

  • ជួយធ្វើឲ្យមានតុល្យភាពនៃបាក់តេរីនៅក្នុងប្រព័ន្ធរំលាយអាហាររបស់អ្នក។
  • ជួយការពារ និងព្យាបាលជំងឺរាក៖ ប្រូបាយអូតិចជួយការពារការរាក ដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំផ្សះ និងការរាកផ្សេងទៀតដែលមិនទាក់ទងនឹងថ្នាំផ្សះ។
  • ជួយដល់ស្ថានភាពសុខភាពផ្លូវចិត្តមួយចំនួនឲ្យប្រសើរឡើងដូចជាការថប់បារម្ភ, ស្ត្រេស, ជំងឺធ្លាក់ទឹកចិត្ត, និងការចងចាំ។
  • ប្រភេទប្រូបាយអូតិចមួយចំនួនអាចជួយរក្សាបេះដូងរបស់អ្នកឲ្យមានសុខភាពល្អ ដោយកាត់បន្ថយកូលេស្តេរ៉ុល LDL (ខ្លាញ់អាក្រក់)។
  • ជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក និងប្រឆាំងនឹងការឆ្លងមេរោគ។
  • ជួយសម្រកទំងន់ និងខ្លាញ់ក្បាលពោះ ដោយប្រូបាយតិចខ្លះរារាំងការស្រូបយកជាតិខ្លាញ់ក្នុងពោះវៀន និងខ្លះទៀតជួយជំរុញខ្លាញ់ឲ្យបញ្ចេញតាមលាមក ជាជាងរក្សាទុកក្នុងខ្លួន។
ប្រភព៖
សម្របសម្រួលដោយ៖ ឱសថការី លីណ្ណា ជិញជិញ



© រក្សាសិទ្ធិដោយ thmeythmey.com