ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សនយោបាយ៤ ប្រកាសចងសម្ព័ន្ធភាពគ្នា
10, Oct 2023 , 2:14 pm        
រូបភាព
ភ្នំពេញ៖ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា នឹងបង្កើត «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» ។

 
គណបក្ស ភ្លើងទៀន បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១០ តុលា ឱ្យតំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងស្ថានទូត និងបណ្តាញផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិនានាដឹងថា បក្សទាំង៤ខាងលើ នឹងប្រារព្ធពិធីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ស្តីពី ការបង្កើត «សម្ព័ន្ធភាពឆ្ពោះទៅអនាគត»។ ការចងសម្ព័ន្ធ នឹងប្រព្រឹត្តទៅថ្ងៃទី១១តុលា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ 
 
សូមជម្រាបថា មុនពេលបោះឆ្នោត គេឃើញមានបណ្ដាបក្សមួយចំនួន រួមមានបក្សខាងលើនេះដែរ បានរៀបចំនិងកៀរគរគ្នា ចងសម្ព័ន្ធ ដើម្បីប្រកួតប្រជែងជាមួយបក្សកាន់អំណាច។ ប៉ុន្តែ ពុំទទួលបានអ្វីជាលទ្ធផលគួរឱ្យកត់សម្គាល់ឡើយ។ 
 
យ៉ាងណាគេ សង្កេតឃើញបក្សភ្លើងទៀត មុនដំណើរការបោះឆ្នោត រហូតដល់ពេលនេះ មានបញ្ហាផ្ទៃក្នុង និងបាត់លិខិតច្បាប់ដើមស្ដីពីការបង្កើតបក្ស ទើបពុំអាចចូលរួមការបោះឆ្នោត។ បច្ចុប្បន្នបញ្ហានេះ ពុំទាន់ដោះស្រាយបានឡើយ។ 
 
ហេតុនេះ ទើបលេចឡើង ពីការចងសម្ព័ន្ធភាពរវាងបក្សក្រៅរដ្ឋាភិបាលជាថ្មី ខណៈការបោះឆ្នោតព្រឹទ្ធសភា ក៏កាន់តែខិតជិតមកដល់៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com