ជាតិ
សង្គមជាតិ
ស្នងការខេត្តឧត្តរមានជ័យ៖ «ដោយសារលោក យ៉ាម៉ាម៉ូតុ ទើបខ្ញុំមានតួនាទីដូចសព្វថ្ងៃ»
10, Oct 2023 , 8:19 pm        
រូបភាព
លោក ហួត សុធី ស្នងការនៃស្នងការនគរបាលខេត្តឧត្ដរមានជ័យ និងជាអតីតសិស្សជំនាន់ទី២ នៃមជ្ឈមណ្ឌលអប់រំភាសាជប៉ុន យ៉ាម៉ាម៉ូតុ។
លោក ហួត សុធី ស្នងការនៃស្នងការនគរបាលខេត្តឧត្ដរមានជ័យ និងជាអតីតសិស្សជំនាន់ទី២ នៃមជ្ឈមណ្ឌលអប់រំភាសាជប៉ុន យ៉ាម៉ាម៉ូតុ។
សៀមរាប៖ លោក ហួត សុធី ស្នងការខេត្តឧត្តរមានជ័យ គឺជាអតីតសិស្សនៃ​​មជ្ឈមណ្ឌលអប់រំភាសា​ជប៉ុន យ៉ាម៉ាម៉ូតុ។ ​លោក ហួត សុធី ​សោកស្ដាយយ៉ាងខ្លាំង ចំពោះ​មរណភាពរបស់ លោក មឹណិអុ យ៉ាម៉ាម៉ូតុ ដែល​ជាបុគ្គលមានគុណបំណាច់លើរូបខ្លួន និងប្រៀបដូចជាការបាត់បង់​មហាសប្បុរសធម៌ និងធនធានមនុស្ស ដែលជួយបណ្ដុះបណ្ដាលធនធានមនុស្ស នៅកម្ពុជា ។ សម្រាប់ស្នងការខេត្តឧត្តរ​មានជ័យ ដោយសារតែ​ជនជាតិជប៉ុនលោក មឹណិអុ យ៉ាម៉ា​ម៉ូ​តុ ទើបធ្វើឱ្យខ្លួនមានចំណេះ ​តួនាទី និងមានកិត្តិយសដូចសព្វថ្ងៃ។ ​​បើតាមលោក ហួត សុធី ​ លោក​ យ៉ាម៉ាម៉ូតុ ​ក៏បានបង្កើតធនធានមនុស្សជាច្រើនទៀតដែរ ដែលបច្ចុប្បន្នពួកគេខ្លះ​ក្លាយ​ជាម្ចាស់ក្រុមហ៊ុន អ្នកបកប្រែភាសា ឬមគ្គទេសក៍ជាដើម។

 
តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូ ដែលជាសារសំឡេងរបស់ លោក ហូត សុធី ស្នងការនៃស្នងការនគរបាលខេត្តឧត្ដរមានជ័យដូចតទៅ៖ 
 

សូមជម្រាប​ថា លោក មឹណិអុ យ៉ាម៉ាម៉ូតុ បានទទួលមរណភាព នៅព្រឹកថ្ងៃទី៩ ខែតុលា​ ឆ្នាំ២០២៣ ក្នុងអាយុ៩៤ឆ្នាំ នៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ នៃលើទឹកដីអង្គរ ខេត្តសៀមរាប។ លោកជា ប្រធានក្រុមហ៊ុន JHC និងជាស្ថាបនិកមជ្ឈមណ្ឌលអប់រំភាសាជប៉ុន យ៉ាម៉ាម៉ូតុ ដែលមជ្ឈមណ្ឌលនេះបើកដំណើរការ​ តាំងពីឆ្នាំ១៩៩៦មក និងបន្តមកដល់បច្ចុប្បន្ន​ ក្នុងខេត្តសៀមរាប៕
 
 

Tag:
 ThmeyThmey
  មរណភាព
  យ៉ាម៉ាម៉ូតុ
  សៀមរាប
  ហួត សុធី
© រក្សាសិទ្ធិដោយ thmeythmey.com