ជាតិ
អាកាសធាតុ៖ របាយទឹកភ្លៀងនឹងថយចុះ ពីចុងខែតុលា ដល់ឆ្នាំ២០២៤
12, Oct 2023 , 2:19 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
មកទល់បច្ចុប្បន្នបាតុភូត El Nino នៅតែបន្តមានឥទ្ធិពល១០០ភាគរយ ជាហេតុនាំឱ្យរបាយទឹកភ្លៀងបន្តធ្លាក់ចុះខ្លាំងផងដែរ។ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បាតុភូតនេះអាចធ្វើឱ្យរបាយទឹកភ្លៀងនៅកម្ពុជាថយចុះ ចាប់ពីសប្ដាហ៍ទីបីនៃខែតុលា រហូតដល់ខែមេសា ឆ្នាំ២០២៤។



ក្រោយព្យាករណ៍ពីស្ថានភាពអាកាសធាតុ ក្រសួងធនធានទឹក បានចេញសារណែនាំដល់ប្រធានមន្ទីរធនធានទឹកទូទាំងរាជធានី-ខេត្តឱ្យយកចិត្តទុកដាក់ថែរក្សាទឹកឱ្យបានល្អ ហើយក៏ត្រូវចុះវាយតម្លៃលើសក្ដានុពលទឹកដែលមាន និងត្រូវរៀបចំផែនការប្រើប្រាស់ទឹកផងដែរ។ 
 
បើតាមសារណែនាំដដែល ក្រសួងបញ្ជាឱ្យមន្ទីរតាមបណ្ដាទាំងអស់ ត្រូវរៀបចំផែនរក្សាទុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលជាចំណុចអាទិភាព និងទឹកសម្រាប់បម្រើឱ្យបង្កបង្កើនផលស្រូវនារដូវប្រាំងផងដែរ។
 
សូមបញ្ជាក់ថា បាតុភូត El Nino ជាបាតុភូតអាកាសធាតុ ដែលបង្កភាពរាំងស្ងួត និងកង្វះទឹកភ្លៀងកំពុងវិលត្រឡប់មកតំបន់អាស៊ានវិញ ដោយបង្កើនហានិភ័យនៃគ្រោះរាំងស្ងួត កង្វះទឹក និងការរំខានពាណិជ្ជកម្ម។ ក្រៅពីកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ក៏កំពុងរងគ្រោះពីបាតុភូតនេះដែរ៕
 

Tag:
 បាតុភូត El Nino
© រក្សាសិទ្ធិដោយ thmeythmey.com