ជាតិ
ក្រសួងព័ត៌មាន អំពាវនាវឱ្យផ្សព្វផ្សាយសារអប់រំគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍នាពិធីភ្ជុំបិណ្ឌ
12, Oct 2023 , 4:59 pm        
រូបភាព
រូបតំណាងពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
រូបតំណាងពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ក្រសួងព័ត៌មាន អំពាវនាវដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យចូលរួមផ្សព្វផ្សាយសារអប់រំគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍លើបណ្ដាញផ្សព្វផ្សាយនាពិធីភ្ជុំបិណ្ឌ ដើម្បីបំផុសស្មារតី និងដាស់តឿនដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន។



នាឱកាសឈប់សម្រាកភ្ជុំបិណ្ឌ ក្រសួងព័ត៌មាន បានក្រើនរម្លឹកដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ចរាចរណ៍ ពេលធ្វើដំណើរទៅស្រុកកំណើត តាមបណ្ដាខេត្តនានា​ ព្រមទាំងការធ្វើដំណើរទៅទីជិតឆ្ងាយផ្សេងៗ និងជៀសវាងការប្រើប្រាស់គ្រឿងញៀនផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែតុលា។
 
ទន្ទឹមនឹងនេះ ក្រសួងក៏អំពាវនាវដល់គ្រប់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ឱ្យសហការផ្សព្វផ្សាយសារអប់រំរបស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីបំផុសស្មារតី​ និងជាការដាស់តឿនរម្លឹកពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងចៀសវាងការសេពគ្រឿងញៀន ដែលជាទង្វើល្មើសច្បាប់៕
 
 
 

Tag:
 ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com