ជាតិ
កម្ពុជា និងតួកគី ប្ដេជ្ញាសម្រេចគោលដៅពាណិជ្ជកម្មទំហំ ១ ០០០ លានដុល្លារ
13, Oct 2023 , 9:40 pm        
រូបភាព
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងលោកស្រី 0lkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា។ រូបពី ក្រសួងការបរទេសកម្ពុជា
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងលោកស្រី 0lkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា។ រូបពី ក្រសួងការបរទេសកម្ពុជា
ភ្នំពេញ៖ កម្ពុជា និងតួកគី បានប្ដេជ្ញារួមគ្នា ជំរុញឱ្យទំហំពាណិជ្ជកម្ម ប្រទេសទាំងពីរ មានទំហំដល់ ១ ០០០ លានដុល្លារ ។ ការប្តេជ្ញានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង  លោក សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី 0lkü Kocaefe ឯកអគ្គរដ្ឋទូត​តួកគីប្រចាំកម្ពុជា កាលពីថ្ងៃទី៦តុលា និងទើបត្រូវបានផ្សព្វផ្សាយ​នៅថ្ងៃសុក្រនេះ។

 
​បើតាមសេចក្ដីប្រកាសព័ត៌មានដែលផ្សាយដោយក្រសួងការបរទេស នៅថ្ងៃទី១៣តុលានេះ ភាគីទាំងពីរ បានជជែកពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយប្តេជ្ញាចិត្ត​ក្នុងការ​ស្វែង​រកលទ្ធភាពបន្ថែមទៀត ដើម្បីបង្កើនសកម្មភាព ពាណិជ្ជកម្ម និងធុរកិច្ច។ ហេតុនេះ ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ​ទំហំ ១ ០០០លានដុល្លារ។ ក្រៅពីនេះ ភាគី​ទាំងពី បានផ្លាស់ប្ដូរទស្សនៈគ្នា ពីវប្បធម៌ អប់រំ ទេសចរណ៍ អាហារូបករណ៍ និងការបណ្ដុះ​បណ្ដាលដល់មន្ត្រីការទូត និងនិស្សិតជាដើម។ 
 
សូមជម្រាបថា តួកគី មានការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៅកម្ពុជា។ ការិយាល័យនេះ គឺដើម្បីសម្របសម្រួលឱ្យកាន់តែល្អប្រសើរនូវកិច្ចខិតខំ​ប្រឹង​ប្រែង ក្នុងការ ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ ​នៅឆ្នាំក្រោយ កម្ពុជា និងតួកគី នឹងប្រារព្ធខួប​អនុស្សាវរីយ៍​លើកទី៦៥ នៃទំនាក់ទំនងការទូត៕​

Tag:
 កម្ពុជា-តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com