ជាតិ
ក្រសួងកំណត់យក២២៧មណ្ឌល សម្រាប់ការប្រឡងបាក់ឌុប
14, Oct 2023 , 2:09 pm        
រូបភាព
សិស្សដើរចូលមណ្ឌលប្រឡងនាពេលកន្លងមក។
សិស្សដើរចូលមណ្ឌលប្រឡងនាពេលកន្លងមក។
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់មណ្ឌលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់សម័យប្រឡងថ្ងៃទី៦វិច្ឆិកា ចំនួន២២៧មណ្ឌល ក្នុងនោះ គឺបែងចែកជាពីរប្រភេទ មណ្ឌលផ្នែកថ្នាក់វិទ្យាសាស្ត្រ និងមណ្ឌលផ្នែកថ្នាក់វិទ្យាសាស្ត្រសង្គម។

 
បើតាមប្រកាសរបស់ក្រសួង ថ្នាក់វិទ្យាសាស្រ្តមាន៧២មណ្ឌល ហើយថ្នាក់វិទ្យាសាស្ត្រសង្គមមាន១៥៥។ មណ្ឌលទាំងអស់នេះ បើគិតជាបន្ទប់ប្រឡង គឺមានដល់៥៦១៥បន្ទប់​ ដែលបែងចែកតាមបណ្ដារាជធានី-ខេត្ត។ 
 
ចំពោះការប្រឡងនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដែលបានចេញប្រកាស បញ្ជាឱ្យប្រធានមន្ទីរអប់រំ តាមរាជធានី-ខេត្ត និងនាយក នាយិកាគ្រឹះសា្ថនសិក្សា ត្រូវរៀបចំមណ្ឌលប្រឡង និងសម្ភារៈចាំបាច់ សម្រាប់ដំណើរការនៃការប្រឡងបាក់ឌុបខាងមុន ឱ្យរួចមុនបើកសម័យប្រឡង។ ជាមួយគ្នាដែរ ត្រូវទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពតាមមណ្ឌលប្រឡង៕ 
 

Tag:
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com