កីឡាអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋីកាតា ដែលដេញថ្លៃទិញក្លិប Man Utd ៦.៦ពាន់លានដុល្លារ ដកខ្លួនវិញ
15, Oct 2023 , 2:29 pm        
រូបភាព
មហាសេដ្ឋីកាតា Sheikh Jassim bin Hamad Al Thani សម្រេចចិត្តដកខ្លួនចេញពីដំណើរការដេញថ្លៃទិញក្លិប Manchester United ។ មហាសេដ្ឋីអង់គ្លេស Jim Ratcliffe មានភាគរយខ្ពស់ក្នុងទិញយកបានភាពហ៊ុន២៥ភាគរយរបស់ក្លិបយក្សអង់គ្លេសមួយនេះ។ នេះបើតាមការផ្សាយរបស់កាសែត BBC។

គ្រួសារ Glazer ដែលបានកាន់កាប់ក្លិប Man Utd ក្នុងឆ្នាំ ២០០៥ បានបង្ហាញពីចេតនាចង់លក់ក្លិបយក្សអង់គ្លេសនេះវិញ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២។ ក្រោយការប្រកាសរបស់គ្រួសារមហាសេដ្ឋីអាម៉េរិក មានអ្នកជំនួញល្បីៗជាច្រើនបង្ហាញការចាប់អារម្មណ៍ចង់បាន។
 
បំណងចង់លក់ក្លិប របស់គ្រួសារ Glazer កើតឡើងបន្ទាប់ពីក្រុម Man Utd ធ្លាក់ទម្រង់លេងខ្លាំងទាំងក្នុងលីគ និងលីគអឺរ៉ុប ជាពិសេសមិនដែលទទួលបានពានធំៗណាមួយឡើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
 
លោក Sheikh Jassim ​តាមរយៈធានាគាដ៏ធំរបស់កាតា ធ្លាប់បានដេញថ្លៃ ៦.៦ពាន់លានដុល្លារដើម្បីទិញយកភាគហ៊ុនធំពីគ្រួសារ Glazer ប៉ុន្តែការដេញថ្លៃនេះ ត្រូវបានបរាជ័យ ដោយសារការពិភាក្សាមិនត្រូវរូវគ្នា។ មិនត្រូវរូវគ្នា មហាសេដ្ឋីកាតារូបនេះ មិនផ្តល់សំណើរថ្មីទៀតឡើយ ដោយសម្រេចបញ្ចប់ការដេញថ្លៃរបស់ខ្លួនតែម្តង។ នេះបើតាមកាសែត BBC។
 
ការបញ្ចប់ការដេញថ្លៃរបស់លោក Sheikh Jassim បានធ្វើឱ្យក្រុមហ៊ុន Ineos Group របស់អ្នកជំនួញអង់គ្លេសលោក Jim Ratcliffe ដែលចង់បានភាគហ៊ុន២៥ភាគរយរបស់ Man Utd ក្លាយជាអ្នកដេញថ្លៃសំខាន់ចុងក្រោយ។ 
 
មហាសេដ្ឋីអង់គ្លេសរូបនេះ ត្រូវបានគេសង្ឃឹមថានឹងជោគជ័យក្នុងការទិញយកភាគហ៊ុនមួយចំណែក ស្រពពេលលោក Ratcliffe បង្ហាញបំណងទិញយកភាគហ៊ុន២៥ភាគរយនេះ ដើម្បីចូលរួមដោយស្រាយស្ថានភាពអាក្រក់របស់ក្រុមបិសាចក្រហម។
 
Man Utd ស្ថិតនៅចំណាត់ថ្នាក់លេខ១០ក្នុងតារាងពិន្ទុ Premier League ដោយ៨ប្រកួត ចាញ់ ៤ និងឈ្នះ៤ មាន១២ពិន្ទុ។ នៅ Champions League ពួកគេបរាជ័យទាំងពីរប្រកួតដំបូងតែម្តង នៅវគ្គសន្សំពិន្ទុ។៕
 

Tag:
 Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com