ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន CMEC គ្រោងបោះទុន៣ពាន់លានដុល្លារទៀត លើវិស័យថាមពលហ្គាស នៅកម្ពុជា
17, Oct 2023 , 9:53 am        
រូបភាព
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Machinery Engineering Corporation (CMEC) លោក វ័ង ប៉ូ (Wang Bo) បានជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី១៧ តុលា។

ក្រុមហ៊ុន CMEC គ្រោងបោះទុនវិនិយោគលើវិស័យថាមពលហ្គាសថែមទៀត ក្រោយទទួលបានផ្លែផ្កាលើគម្រោងជាច្រើននៅកម្ពុជា។ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Machinery Engineering Corporation (CMEC) លោក វ័ង ប៉ូ (Wang Bo) បានជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី១៧ តុលា។

ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣,០០០ លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស ក្នុងរយៈពេល ១០ ឆ្នាំបន្តទៅមុខទៀត។ នេះបើតាមលោក វ័ង ប៉ូ ដែលជឿជាក់ថា កម្ពុជានឹងរីកលូតលាស់ថែមទៀត ក្នុងការទាក់ទាញការវិនិយោគ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី ។
 
ចំពោះគម្រោងវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន CMECនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសម្ដេច ហ៊ុន ម៉ាណែត ដែលចាត់ទុកថា វាជាការចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា ឱ្យកាន់តែរីកចម្រើន។
 
ក្រុមហ៊ុន CMEC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយក៏បានវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា ៕

Tag:
 ថាមពលហ្គាស
  ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com