ជាតិ
បោះឆ្នោត
គ.ជ.ប៖ ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង២២ម៉ឺននាក់ ខណៈអ្នកត្រូវលុបឈ្មោះចេញ១១ម៉ឺននាក់
20, Oct 2023 , 11:09 am        
រូបភាព
លោកបៃឌិន ប្រដូចក្រុមហាម៉ាសនឹងលោកពូទីន ដែលចង់បំផ្លាញប្រជាធិបតេយ្យប្រទេសជិតខាង
លោកបៃឌិន ប្រដូចក្រុមហាម៉ាសនឹងលោកពូទីន ដែលចង់បំផ្លាញប្រជាធិបតេយ្យប្រទេសជិតខាង
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បង្ហាញតួលេខពីចំនួនអ្នកបោះឆ្នោតថ្មី មាន២២៦.០៨៧នាក់ ខណៈអ្នកត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មាន១១៧.៩៩៥នាក់។

 
លោក ហ៊ែល សារ៉ាត់ ប្រធានដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយ អំពីការបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បានវាយតម្លៃថា ពលរដ្ឋបានចូលរួមយ៉ាងផុសផុល ដែលធ្វើឱ្យដំណើរការចុះឈ្មោះបោះឆ្នោតបញ្ចប់ទៅដោយរលូន និងជោគជ័យ។ 
 
ក្រៅពីអ្នកចុះឈ្មោះបោះឆ្នោតថ្មីជាង២២ម៉ឺននាក់ និងអ្នកត្រូវលុបឈ្មោះជាង១១ម៉ឺននាក់ ក៏មានអ្នកសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោត១.៨ម៉ឺននាក់ រួមទាំងអ្នកផ្ទេរចូលក្នុងឃុំសង្កាត់ថ្មី មាន៤.៤ម៉ឺននាក់ផងដែរ។ ដំណើរការចុះឈ្មោះបោះឆ្នោតរយៈពេល១៩ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ដល់១៩តុលា។
 
សូមជម្រាបថា ក្នុងឆ្នាំ២០២៤ កម្ពុជាមានការបោះឆ្នោតចំនួនពីរ គឺការបោះឆ្នោតព្រឹទ្ធសភា ដែលនឹងធ្វើឡើងក្នុងខែកុម្ភៈ ហើយបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ ជាលើកទី៤ នឹងធ្វើឡើងនៅខែឧសភា៕ 
 
 
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com