កីឡាជាតិ
ជាតិ
អាស៊ីប៉ារ៉ាហ្គេម៖ បាល់បោះជិះរទេះនារីកម្ពុជា បន្តចាញ់ចិននៅជំនួបទីបី លទ្ធផល ៨៨-២៨
22, Oct 2023 , 1:59 pm        
រូបភាព
ក្រុមកីឡាការិនីប៉ារ៉ាឡាំពិក បាល់បោះជិះរទេះកម្ពុជា វិញ្ញាសា ៥ទល់៥ បន្តចាញ់ម្ចាស់ផ្ទះចិន ក្នុងលទ្ធផល ៨៨-២៨ ក្នុងជំនួបវគ្គសន្សំពិន្ទុកលើកទី៣ នៅព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅប្រទេសចិន នៅថ្ងៃទី២១ ខែតុលា។


នេះជាបរាជ័យលើកទី២ របស់ក្រុមបាល់បោះជិះរទេះនារីកម្ពុជា ក្នុងចំណោម៣ប្រកួតដំបូង ក្នុងនោះប្រកួតបើកឆាកឈ្នះឡាវ ក្នុងលទ្ធផល ៦៥-៣៥ និងជំនួបទី២ ចាញ់ជប៉ុន ៨៨-១៨ លើវិញ្ញាសា ៥ទល់៥។
  


 ក្រុមកីឡាការិនីប៉ារ៉ាឡាំពិក បាល់បោះជិះរទេះកម្ពុជា នៅសល់ពីរប្រកួតទៀត ក្នុងវគ្គសន្សំពិន្ទុ ដោយជំនួបបន្ទាប់ត្រូវប៉ះអ៊ីរ៉ង់ និងចុក្រោយជួបថៃ។ វិញ្ញាសាបាល់បោះជិះរទេះនារី វិញ្ញាសា ៥ទល់៥នេះ មាន៦ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះចិន កម្ពុជា អ៉ីរ៉ង់ ជប៉ុន ឡាវ និងថៃ។ 
 
ឆ្លងកាត់៣ប្រកួតដំបូង ម្ចាស់ផ្ទះចិន ឈរកំពូលតារាង មាន៦ពិន្ទុពេញ ស្មើក្រុមលេខ២ជប៉ុន ដែលឈ្នះទាំង៣ប្រកួតដូចគ្នា។ កម្ពុជា នៅលេខ៣ មាន៤ពិន្ទុ ដោយឈ្នះ១ និងចាញ់២ ស្មើក្រុមអ៊ីរ៉ង់ និងថៃ ដែលនៅលេខ៤ និងលេខ៥ ឯឡាវចាញ់ទាំង៣ប្រកួត៕
 

Tag:
 កីឡាអាស៊ីប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com