ជាតិ
រដ្ឋ ពង្រីកវិសាលភាព ផ្ដល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល
24, Oct 2023 , 10:29 pm        
រូបភាព
ប័ណ្ណមូលនិធិសង្គម សម្រាប់គ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ និងគ្រួសាររងហានិភ័យ។ រាល់ការចំណាយលើថ្លៃព្យាបាលជំងឺនានា ជាបន្ទុករបស់រដ្ឋ។
ប័ណ្ណមូលនិធិសង្គម សម្រាប់គ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ និងគ្រួសាររងហានិភ័យ។ រាល់ការចំណាយលើថ្លៃព្យាបាលជំងឺនានា ជាបន្ទុករបស់រដ្ឋ។
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងក្រសួងផែនការ រួមគ្នាប្រកាសពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ ដើម្បីផ្ដល់ការថែទាំសុខភាពដល់ពួកគេដោយឥតគិតថ្លៃ។ នេះបើតាមប្រកាសអន្តរក្រសួងទាំងបីនេះ។

 
ក្រសួងផែនការ មានភាកិច្ចដឹកនាំ គ្រប់គ្រង និងសម្របសម្រួល ការកំណត់អត្តសញ្ញាណ ការចេញបណ្ណសម្គាល់ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារងាយរងហានិភ័យ ដោយមានមន្ទីរផែនការរាជធានី-ខេត្ត ជាសេនាធិការ។ ចំណែក ក្រុមប្រឹក្សាជាតិគាំពារសង្គម នៃក្រសួងសេដ្ឋកិច្ច ជាអ្នកតាមដាន ត្រួតពិនិត្យប្រសិទ្ធភាព និងវាយតម្លៃ វឌ្ឍនភាពនៃការអនុវត្តមូលនិធិសមធម៌សុខាភិបាល។ 
 
គ្រួសារងាយរងហានិភ័យ នឹងទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ ដោយរដ្ឋជាអ្នកទទួលបន្ទុក តាមរយៈប័ណ្ណមូលនិធិសមធម៌សុខាភិបាល។ ប័ណ្ណនេះ ជាយន្តការហិរញ្ញប្បទានផ្នែកគាំពារសុខភាពសង្គម ដើម្បីផ្ដល់លទ្ធភាព ដល់ពលរដ្ឋជាក្រុមគោលដៅងាយរងគ្រោះ សម្រាប់សេវាថែទាំងសុខភាព។ គ្រួសារងាយរងហានិភ័យ ជាគ្រួសាររស់នៅក្បែរបន្ទាត់ក្រីក្រ និងងាយរងគ្រោះ ដែលមានសមាជិកក្នុងគ្រួសារ ម្នាក់យ៉ាងតិចក្នុងចំណោម៥នាក់ មានពិការភាព, អាយុ៦០ឆ្នាំឡើង ,អាយុក្រោម២ឆ្នាំ , សមាជិកគ្រួសារទាំងអស់ មានអាយុក្រោម១៨ឆ្នាំ និងមានស្ត្រីមេគ្រួសារ (ស្ត្រីមេម៉ាយ) ជាដើម៕ 
 

Tag:
 មូលនិធិសមធម៌សុខាភិបាល
  គ្រួសារងាយរងគ្រោះ
© រក្សាសិទ្ធិដោយ thmeythmey.com