សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រុស្ស៊ី ជំពាក់បំណុលបរទេស២៣០០ដុល្លារសម្រាប់មនុស្សម្នាក់
25, Oct 2023 , 5:09 pm        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
សមាមាត្របំណុលបរទេសរបស់រុស្ស៊ីធៀបទំហំសេដ្ឋកិច្ចបានធ្លាក់ចុះក្រោម ១៥ភាគរយនៅត្រីមាសទី២ ហើយបំណុលជាមធ្យមសម្រាប់មនុស្សម្នាក់បានថយចុះមកត្រឹម២៣០០ដុល្លារ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០០៦។

 
គិតត្រឹមត្រីមាសទី២ឆ្នាំនេះ បំណុលបរទេសរបស់រុស្ស៊ីមានចំនួន ៣៤៣,៤ពាន់លានដុល្លារ (ប្រហែល ២៩៩០០ពាន់លានរូប្លិ៍) ឬ ១៤,៩៦ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ី។  
 
បើតាមសារព័ត៌មានរុស្ស៊ី RIA Novosti  អនុបាតបំណុលបរទេសរបស់រុស្ស៊ីធៀបផលិតផលក្នុងស្រុកសរុប(GDP) បានធ្លាក់ចុះក្រោម ១៥ភាគរយ នៅត្រីមាសទី២ ឆ្នាំនេះ។ បំណុលសម្រាប់មនុស្សម្នាក់បានធ្លាក់ចុះដល់ ២៣០០ដុល្លារ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០០៦ ។
 
នៅ​ត្រីមាស​ទី​បី បំណុល​បរទេស​របស់​រុស្ស៊ី​បាន​ធ្លាក់​ចុះ ៤ភាគរយទៀត​មក​នៅ​ត្រឹម ៣២៩,៥ពាន់​លាន​ដុល្លារ។ ចាប់តាំងពីដើមឆ្នាំមក សមាមាត្របំណុលធៀបទៅ GDP របស់រុស្ស៊ីបានធ្លាក់ចុះដល់ ១៤,១ភាគរយ។
 
កន្លងមកធនាគារកណ្តាលរុស្ស៊ីធ្លាប់បានពន្យល់ពីការថយចុះនៃបំណុលបរទេស ដោយសារតែការចុះខ្សោយនៃរូបិយប័ណ្ណជាតិធៀបនឹងប្រាក់ដុល្លារ ក៏ដូចជាការថយចុះនៃបរិមាណនៃការកាន់កាប់មូលបត្របំណុលរបស់រុស្ស៊ីដោយជនបរទេស រួម​ទាំង​ការ​សង​បំណុល​តាម​កាល​កំណត់​។
 
បំណុលបរទេសរបស់រុស្ស៊ីបានថយចុះជាបន្តបន្ទាប់នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយឆ្នាំ ២០២០ ប្រមាណ ៣១ភាគរយធៀប GDP ខណៈឆ្នាំ ២០២១ និង ២០២២ ថយចុះ ២៦,២ភាគរយ និង ១៦,៦ភាគរយរៀងគ្នា​៕ 
 

Tag:
 បំណុល
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com