ជាតិ
លោក Eatame ចូលរួមផ្សព្វផ្សាយវិស័យម្ហូបអាហារខ្មែរ ទៅកាន់ពិភពលោក
21, Sep 2023 , 1:58 pm        
រូបភាព
ដោយ: ថ្មីៗ
លោកអ្នកប្រាកដជាបានស្គាល់លោក Eatame ដែលជាអ្នកផលិតវីដេអូម្ហូបអាហារដ៍ពេញនិយមម្នាក់នៅប្រទេសកម្ពុជា គ្រប់វីដេអូដែលលោកបាន Review លើ Food មានទស្សនិកជន ចូលមើលរាប់លាន Views នៅលើបណ្តាញសង្គម។

 
មិនត្រឹមតែជាអ្នក Review ម្ហូបអាហារ លោក Eatame បានចូលរួមផ្សព្វផ្សាយវិស័យម្ហូបអាហារខ្មែរអោយពិភពលោកបានដឹង នឹងចង់មកភ្លក់រសជាតិនៃម្ហូបអាហាររបស់ប្រជាជនខ្មែរ តាមរយៈការផលិតនៅវីដេអូ ដ៍គួរអោយទាក់ទាញរបស់លោកផងដែរ ។
 


គួរបញ្ជាក់ផងដែរថា លោក Eatame បានចាប់ផ្តើមផលិតវីដេអូលើវិស័យម្អូបអាហារតាំងពីឆ្នាំ 2016 មកម្ល៉េះ រហូតមកដល់បច្ចុប្បន្ន សន្ទុះនៃការគាំទ្រ ក៍ដូចជាប្រជាប្រិយភាពរបស់លោក មានការកើនឡើងជាលំដាប់ពីមួុយថ្ងៃទៅមួយថ្ងៃ គ្រប់វីដេអូដែលលោកបានបង្ហោះចូលក្នុងបណ្តាញសង្គម មានអ្នកចូលមើល និង ចែករំលែកជាច្រើនផងដែរ ។
 
មិនត្រឹមតែជាអ្នកផលិតវីដេអូ Eatame បានជំរុញឱ្យប្រជាពលរដ្ឋចូលរួមជាមួយសកម្មភាពដែលជួយដល់សង្គម ជាពិសេសការអប់រំ និងបរិស្ថាន។ ក្រៅពីការផ្សព្វផ្សាយអាហារ លោកក៏បានផ្សព្វផ្សាយ និងអំពាវនាវឱ្យជួយដល់មណ្ឌលកុមារកំព្រា ដោយផ្តល់ជាកម្លាំងចិត្ត និងផ្តល់គ្រឿងឧបភោគបរិភោគ បន្ទាប់ពីទទួលបានអំណោយពីសាធារណជន។ 
 
ជាមួយគ្នានេះ លោក ម៉ៅ និមល ដែលមានរហ័សនាមថា Eatame បានបង្កើតយុទ្ធនាការគាំទ្របេសកកម្មរបស់លោក Ben Davis ក្នុងការជួយសង្គ្រោះព្រៃឈើកម្ពុជា រួមទាំងសត្វព្រៃដែលងាយរងគ្រោះផងដែរ។ Eatame បានប្រមូលបានជាង ៥ម៉ឺនដុល្លារ ដើម្បីជួយសម្រួលដល់ការសាងសង់ប្រឡាយការពារភ្លើងឆេះព្រៃ។
 



© រក្សាសិទ្ធិដោយ thmeythmey.com