ជាតិ
ប្រជុំកងធម៌, ពុទ្ធប្បវត្តិ, ព្រះវិន័យ និងសាសនសុភាសិត ជាវិញ្ញាសាសម្រាប់ប្រឡងធម្មវិន័យ
30, Oct 2023 , 9:29 pm        
រូបភាព
ប្រជាជនតំបន់កាហ្សាបានសម្រុកចូលឃ្លាំងស្បៀងអង្គការសហប្រជាជាតិ ដោយសារខ្វះអាហារធ្ងន់ធ្ងរ
ប្រជាជនតំបន់កាហ្សាបានសម្រុកចូលឃ្លាំងស្បៀងអង្គការសហប្រជាជាតិ ដោយសារខ្វះអាហារធ្ងន់ធ្ងរ
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានចេញសារាចរណែនាំ​ស្តីពីការ​ប្រឡង​វិញ្ញាបនបត្រធម្ម​វិន័យ​ថ្នាក់ត្រី ទោ ឯក ដែលនឹងប្រព្រឹត្តទៅ​នា​ថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ​២០២៤។ ការប្រឡង​ធ្វើឡើង​នៅទូទាំង​២៥រាជធានី-ខេត្ត​លើ​វិញ្ញាសា​ចំនួន​៤ គឺ​ប្រជុំកងធម៌, ពុទ្ធប្បវត្តិ, ព្រះវិន័យ និងសាសនសុភាសិត។

 
«ត្រូវ​បើកឱកាស​ឱ្យ​បាន​ទូលំទូលយ​ដល់​បេក្ខសមណៈ បេក្ខជន ដូន​ជី តាជី មកពីគ្រប់​មជ្ឈដ្ឋាន បាន​ដាក់​ពាក្យ​ប្រឡង​តាម​ការកំណត់»។ នេះជា​ការ​ណែនាំ​របស់​លោករដ្ឋមន្ត្រី ចាយ បូរិន ទៅកាន់​បណ្តា​ប្រធានមន្ទីរធម្មការ តាមរយៈលិខិត​ចុះ​កាលពីថ្ងៃទី៥ ខែតុលា។
 
សិទ្ធិ​ប្រឡង គឺត្រូវ​គោរព​តាមលំដាប់​លំដោយ​នៃថ្នាក់នីមួយៗ ដោយ​​​បេក្ខសាមណៈ បេក្ខជន អាច​សុំប្រឡង​ថ្នាក់ទោបាន លុះត្រា​តែមាន​វិញ្ញាបនបត្រ​ថ្នាក់​ត្រី ប្រឡង​ថ្នាក់ឯក​បាន លុះត្រា​តែមាន​វិញ្ញាបនបត្រថ្នាក់​ទោ។ ក្នុងករណីមិន​មាន​វិញ្ញាបនបត្រពិត បេក្ខសមណៈ បេក្ខជន អាចភ្ជាប់គោល​បញ្ជីដែលជាលទ្ធផល​ប្រឡង​ជាប់ស្ថាពរ។
 
តាម​សារាចរណែនាំ វិញ្ញាសា​ដែលត្រូវ​ប្រឡង​មាន ប្រជុំកងធម៌, ពុទ្ធ​ប្បវត្តិ, ព្រះវិន័យ និង​សាសនសុភាសិត ដោយ​វិញ្ញាសានីមួយៗ មាន​ថិរវេលា​ដែលត្រូវប្រឡង២ម៉ោង។ 
 
លិខិត​រដ្ឋមន្ត្រី​ធម្មការ បញ្ជាក់យ៉ាងច្បាស់ថា៖ «វិញ្ញាសានីមួយៗ នឹងត្រូវបាន​ពិន្ទុ​សូន្យ ចំពោះ​បេក្ខសមណៈ បេក្ខជនអវត្តមាន ឬមិន​ប្រគល់​កិច្ចការ​ដល់គណៈមេប្រយោគ។ ដោយឡែក បេក្ខសមណៈ បេក្ខជន​ដែល​ប្រឡង​ បានពិន្ទុ​សរុប​ក្រោម​២០ពិន្ទុ​ចុះមក ចាត់ទុក​ប្រឡង​ធ្លាក់»៕

Tag:
 ធម្មការ
  ធម្ម​វិន័យ
© រក្សាសិទ្ធិដោយ thmeythmey.com