ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ក្នុងរដូវក្តៅ អ្នកម្តាយមានផ្ទៃពោះ គួរតែញ៉ាំបន្លែ៣នេះ ទើបល្អចំពោះអ្នកទាំងពីរ
02, Nov 2023 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបន្លែ៣ប្រភេទដែលអ្នកម្តាយគួរតែពិសារក្នុងរដូវក្តៅ ទើបអាចល្អចំពោះសុខភាពអ្នក និងកូន។ តើមានអ្វីខ្លះទៅ?

 
1. អ្នកម្តាយអាចបរិភោគត្រឡាចបាន ព្រោះក្នុងនោះមានផ្ទុកប្រូតេអ៊ីន ថែមទាំងមានសារធាតុដទៃទៀត ដែលអាចជួយអ្នកម្តាយមិនឲ្យកើតមានអាការៈហើម ហើយកូនក្នុងផ្ទៃក៏លូតលាស់បានល្អដែរ។
 
2. អ្នកម្តាយក៏គួរតែពិសារប្រេះដែរ ព្រោះក្នុងនោះមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ថែមទាំងមានផ្ទុកវីតាមីនB ដោយអាចជួយអ្នកម្តាយឲ្យមានទឹកដោះច្រើន ថែមទាំងអាចជួយអ្នកម្តាយឲ្យពិសារបាយបានផងដែរ។
 
3. អ្នកម្តាយក៏គួរតែញ៉ាំដំឡូងផ្អែមខ្លះដែរ ព្រោះក្នុងនោះមានសារធាតុជាច្រើនដែលជួយឲ្យទារកក្នុងផ្ទៃលូតលាស់បានយ៉ាងល្អ។ ដូចនេះ ប្រសិនជាអ្នកម្តាយមានដាំបបរញ៉ាំ អ្នកអាចដាក់ដំឡូងផ្អែមនេះចំនួនប៉ុន្មានដុំចូលទៅក្នុងបបរនោះ ដើម្បីបរិភោគបាន៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com