ជាតិ
អត្ថបទពាណិជ្ជកម្ម
អ្នកជំនួញល្បីៗចំនួន ៣ រូប លើកពីឧបសគ្គក្នុងការចាប់ផ្តើមអាជីវកម្ម និងគន្លឹះសំខាន់ៗធ្វើឲ្យអាជីវកម្មជោគជ័យ
01, Nov 2023 , 6:59 pm        
រូបភាព
បច្ចុប្បន្ននៅប្រទេសកម្ពុជា យើងសង្កេតឃើញថា មានបុគ្គលជាច្រើនដែលចូលប្រឡូកក្នុងរបររកស៊ី និងបង្កើតអាជីវកម្មរបស់ខ្លួន ប៉ុន្តែមានភាគតិចប៉ុណ្ណោះ ដែលទទួលបានជោគជ័យ។ ដូច្នេះ បុគ្គលល្បីៗចំនួន ៣ រូបនៅក្នុងវិថីជំនួញ ដែលទទួលបានជោគជ័យនៅក្នុងប្រទេសកម្ពុជារួមមាន លោក តាន់ មុនីវណ្ណ, លោក ជី សិលា និងលោក អ៊ិន វិចិត្រ បានចែករំលែកបទពិសោធន៍ ផ្នត់គំនិត ដំណើរចាប់ផ្តើម សមិទ្ធផល ផលវិជ្ជមាន និងលក្ខណៈសម្បត្តិដែលនាំឲ្យជោគជ័យក្នុងមុខជំនួញ។

តើឧបសគ្គអ្វីខ្លះដែលលោកបានជួបប្រទះពេលចាប់ផ្តើមនូវអាជីវកម្មដំបូង? តើគួរត្រៀមលក្ខណៈអ្វីខ្លះពីអ្នកពុះពារក្លាយជាអ្នកដឹកនាំ? 
 
លោក តាន់ មុនីវណ្ឌ ស្ថាបនិកក្រុមហ៊ុន ឌីហ្គ្រេន រៀលធី ឯ.ក និងជាអនុប្រធានសភាពណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ​អាជីវកម្មដំបូងបង្អស់របស់លោកគឺជាការនាំចេញនិងនាំចូល​ចំណីអាហារ ដែលកាលនោះលោកមានវ័យត្រឹមជាង ២០ឆ្នាំ។  ពេលនោះជាវ័យពុំសូវមានបទពិសោធន៍ច្រើនឡើយ ហើយគ្រប់យ៉ាងគឺផ្អែកទៅលើបុគ្គលិកទាំងអស់ ព្រមទាំងធ្វើការផង និងអនុវត្តការងារផ្ទាល់ផង ជាហេតុដែលធ្វើឲ្យលោកជួបផលលំបាកច្រើន»។ 
 
លោកក៏បានបន្តថា៖ «បច្ចុប្បន្នក្រុមហ៊ុនដែលនាំឲ្យជោគជ័យមាន ២ ទៅ ៣ ក្រុមហ៊ុន ប៉ុន្តែបើក្រុមហ៊ុនបរាជ័យគឺមានច្រើនជាង តែភាពបរាជ័យទាំងអស់ត្រូវយកមកធ្វើជាបទពិសោធសម្រាប់ថ្ងៃខាងមុខ ហើយសម្រាប់ការបរាជ័យនីមួយៗ»។ សម្រាប់លោកគឺសុទ្ធតែមានហេតុផល ដោយសារបទពិសោធនៅមានកម្រិតទាំងប្រព័ន្ធកិច្ចការងារ ការគ្រប់គ្រងធនធានមនុស្ស និងប្រព័ន្ធរដ្ឋបាលជាដើម ដូចនេះការបរាជ័យសុទ្ធតែមិនមែនជារឿងចៃដន្យនោះទេគឺជាភាពសមហេតុសមផល។ 
  

 
លោក ជី សិលា អគ្គនាយកប្រតិបត្តិ Sabay Digital Plus បានលើកឡើងថា កាលពីឆ្នាំ២០០៧ ក្រុមហ៊ុន Sabay ពិតជាថ្មីសន្លាងនៅកម្ពុជា ហើយមនុស្សជាច្រើនមិនទាន់ស្គាល់ថាតើការធ្វើអាជីវកម្មលើប្រព័ន្ធអ៊ីនធឺណិតបែបណាឡើយ ប៉ុន្តែអាចនិយាយបានថា Sabay Digital គឺមុនគេបង្អស់។ ទន្ទឹមគ្នានេះ លោកក៏បានផ្តាំដល់អ្នកចង់បើកអាជីវកម្មយ៉ាងដូច្នេះថា ត្រូវហ៊ានធ្វើអ្វីដែលថ្មីបំផុតហើយត្រូវតែហ៊ានប្រថុយ ព្រោះរាល់ការចាប់ផ្តើមមុនគឺតែងតែមានហានិភ័យខ្ពស់ ជាពិសេសគឺវិស័យបច្ចេកវិទ្យាប្រឈមច្រើនជាងគេ។ បន្ថែមពីនេះ លោក ជី សិលា ក៏បានលើកពីតិចនិចខ្លះៗប្រសិនបើចង់ក្លាយពី Challenger ទៅជា Leader គឺធ្វើយ៉ាងណាត្រូវដើរឲ្យទាន់សម័យកាល និងដើរឲ្យទាន់បច្ចេកវិទ្យានៅលើពិភពលោកទាំងមូល ជាពិសេសគឺក្រុមហ៊ុនបច្ចេកវិទ្យាផ្ទាល់តែម្តង។ ហើយសម្រាប់អ្នកចង់បង្កើតអាជីវកម្មត្រូវថ្លើមធំ និងហ៊ានធ្វើអ្វីមុនគេ ប៉ុន្តែត្រូវចងចាំថាហានិភ័យក៏មានច្រើន ឯឱកាសបរាជ័យក៏ច្រើនផងដែរ។ 
 

លោក អ៊ិន វិចិត្រ អគ្គនាយកប្រតិបត្តិ Groupin បានមានប្រសាសន៍ថា​ កាលពីចុងឆ្នាំ២០១០ លោកបានចាប់ផ្តើមក្រុមហ៊ុនទីផ្សារអនឡាញដំបូងគេ ដោយសារឃើញពីតម្រូវរបស់អតិថិជនតាមរយៈអនឡាញ ប៉ុន្តែមានផលលំបាកដោយសារមិនទាន់មានដើមទុន និងល្បឿននៃការលក់ច្រើន ដែលតម្រូវឲ្យរើសបុគ្គលិកបន្ថែមព្រមទាំងមានបញ្ហាក្នុងការគ្រប់គ្រងបុគ្គលិក ដោយលោកមិនទាន់ដឹងថាត្រូវបែងចែកការងារយ៉ាងណានោះទេ។
 
លោក អ៊ិន វិចិត្រ ក៏បានចែករំលែកបទពិសោធខ្លះៗដល់អ្នកដែលមានបំណង​បើកអាជីវកម្ម ជាដំបូងត្រូវតេស្តគំនិតលើទីផ្សារជាមុនសិន ដោយមិនចាំបាច់ដាក់ទុនធំពេកនោះទេ កាលណាមានគំនិតល្អគឺត្រូវសាកល្បងព្រមទាំងអភិវឌ្ឍន៍កាន់តែច្រើន។ អ្វីដែលសំខាន់គឺកុំភ្លេចមើលដៃគូប្រកួតប្រជែងថាតើពួកគេមានអ្វីខ្លះ ហើយយើងមានអ្វីពិសេសជាងដៃគូប្រជែង? ទាំងនេះទើបអាចប្រកួតប្រជែងយកទីផ្សារបាន ហើយបើគ្មានអ្វីពិសេសនោះទេគឺបានន័យថាយើងមិនអាចរស់រាននៅលើទីផ្សារបានឡើយព្រោះគ្មានតម្រូវការ។
 


នៅចុងបញ្ចប់នៃកិច្ចសម្ភាសន៍ លោកក៏បានចាប់កាន់ និងធ្វើតេស្តនូវស្មាតហ្វូនអេក្រង់បត់ Find N3 ដែលទើបនិងចេញថ្មីពីក្រុមហ៊ុន OPPO ដែលពួកលោកសុទ្ធតែភ្ញាក់ផ្អើលអំពីបច្ចេកវិទ្យារបស់វា។
 
លោក តាន់ មុនីវណ្ណ បានបង្ហាញនូវចំណាប់អារម្មណ៍ពី OPPO Find N3 យ៉ាងដូច្នេះថា៖ នេះជាលើកទីមួយដែលលោកកាន់ OPPO ហើយ OPPO មួយនេះគួរឲ្យចាប់អារម្មណ៍ខ្លាំងជាមួយការរចនាទាក់ទាញ កម្រាស់ស្តើង ទម្ងន់ស្រាល បើមើលដំបូងគឺគិតថាស្មាតហ្វូននេះមានទម្ងន់ធ្ងន់តែពេលចាប់កាន់គឺស្រាលមែនទែន និងងាយក្នុងការចាប់កាន់។ ដោយឡែក លេនកាមេរ៉ាគឺប្រៀបដូចកាមេរ៉ា Professional ដែលអាច zoom បានយ៉ាងល្អដោយមិនបែក ឃើញហើយចង់ថតភ្លាមៗតែម្តង។ សម្រាប់ស្មាតហ្វូននេះពិតជាស័ក្កិសមបំផុតសម្រាប់អ្នកធ្វើការជាអាជីពឬការងារ professional ពិសេសអ្នកមានតំណែងជា CEO ឬ President ស័ក្កិសមបំផុត។



លោក ជី សិលា ក៏បានលាន់មាត់យ៉ាងនេះថា៖ សម្រាប់ស្មាតហ្វូន OPPO ម៉ូឌែលថ្មីមានចំណុចពិសេសច្រើន ជាពិសេសអេក្រង់បត់គឺមើលសឹងមិនឃើញស្នាមផ្នត់។ មួយវិញទៀត រាល់ទូរស័ព្ទអេក្រង់បត់គឺមានកម្រាស់ក្រាស់ៗប៉ុន្តែសម្រាប់ OPPO Find N3 មានកម្រាស់ស្តើងខ្លាំងប្រៀបដូចប្រើស្មាតហ្វូនអេក្រង់មួយដែរ។ ចំណែកកាមេរ៉ាមានទំហំធំជាងមុនថតរូបបានច្បាស់គ្រប់ពេលវេលា។ បន្ថែមពីនេះ ស្មាតហ្វូនមួយនេះប្រៀបដូចជំនួយការដែលអាចធ្វើការបាននៅគ្រប់ទីកន្លែងដោយមិនចាំបាច់យួរកុំព្យូទ័រ ថេប្លេតតាមខ្លួន និងអាចបំពេញកិច្ចការងារយ៉ាងរហ័ស។
 


លោក អ៊ិន វិចិត្រ ក៏បានបង្ហាញចំណាប់អារម្មណ៍ប្រហាក់ប្រហែលគ្នាថា៖ ពេលចាប់កាន់ស្មាតហ្វូនបត់របស់ OPPO មានអារម្មណ៍ស្រួលកាន់ និងផ្តល់អារម្មណ៍ premium។ សម្រាប់អេក្រង់ធំភ្លឺច្បាស់ ងាយស្រួលបង្ហាញទៅកាន់ដៃគូរកស៊ី ងាយស្រួលធ្វើបទបង្ហាញ និង Take note។ រីឯ គុណភាពកាមេរ៉ា ច្បាស់ល្អងាយស្រួលប្រើសម្រាប់ប្រជុំអនឡាញ។ អ្វីដែលគូរឲ្យកត់សម្គាល់នៅលើស្មាតហ្វូនអេក្រង់បត់គឺតែងឃើញស្នាមផ្នត់ តែសម្រាប់ OPPO Find N3 មើលសឹងមិនឃើញស្នាមផ្នត់៕
 





 
ដើម្បីឲ្យកាន់តែច្បាស់ពីការចែករំលែកបទពិសោធរបស់អ្នកជំនួញល្បីៗចំនួន 3 រូប សូមទស្សនាវីដេអូខាងក្រោមនេះ ៖​​


(អត្ថបទពាណិជ្ជកម្ម)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com