ជាតិ
សេដ្ឋកិច្ច
​១០ខែ កម្ពុជាលក់សំបុត្រទស្សនាតំបន់អង្គរ បាន​ជិត២៨លានដុល្លារ​
01, Nov 2023 , 7:39 pm        
រូបភាព
ភ្ញៀវទេសចរអន្តរជាតិ ទស្សនាប្រាសាទបាយ័ន នា​ទី២៤ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។
ភ្ញៀវទេសចរអន្តរជាតិ ទស្សនាប្រាសាទបាយ័ន នា​ទី២៤ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។
ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៧ ៨៨២ ៤៣៥ ដុល្លារ​​ពី​ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ ចំណូលនេះកើនប្រមាណ ១០៩ភាគ​រយ ធៀប​នឹងគ្រាដូចគ្នា​ធៀប​នឹងឆ្នាំ២០២២។ ​​ចំណែក​ទេសចរបរទេស​ដែលបាន​ទិញសំ​បុត្រ​មានចំនួន​ ៦០២ ៥៧០នាក់។​ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ នៅថ្ងៃ​ទី​១​ខែ​វិច្ឆិកា​នេះ។ 

តាមសេចក្តីប្រកាសដដែល ​ ចំណូលពីការលក់សំបុត្រចូលទស្សនា​តំបន់អង្គរ ​តែនៅក្នុង​ខែ​តុលា​​កន្លង​ទៅ គឺមានចំនួន ២ ៩២៧ ០៣៨ដុល្លារ ទៅឱ្យភ្ញៀវទេសចរចំនន ៦៣ ០០៩​នាក់​។
ក្រៅពីតំបន់អង្គរ កម្ពុជាក៏បានលក់សំបុត្រទស្សនាតំបន់ប្រាសាទកោះកែរ បានចំនួន ១៤៩ ០១០​ដុល្លារដែរ នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ។ រីឯចំណូលពីការលក់​សំបុត្រ​ទូក​នៅកំពង់ផែចុងឃ្លៀស រយៈពេល​១០ខែកន្លងមកនេះ មានចំនន ៤៤១ ៩៣៨ដុល្លារ៕

 

Tag:
 ទេសចរណ៍
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com