ជាតិ
វីដេអូ
អភិបាលខេត្ត ថា ទេសចរនឹងមកបាត់ដំបងកាន់តែច្រើន ក្រោយចូលក្នុងបញ្ជី«បណ្តាញទីក្រុងច្នៃប្រតិដ្ឋ»
01, Nov 2023 , 5:19 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង រំពឹងថា ក្រុង​បាត់ដំបង នឹង​ទទួលបាន​ទេសចរកាន់តែច្រើន ក្រោយ​ចូលក្នុង​បញ្ជី​«បណ្តាញទីក្រុងច្នៃប្រតិដ្ឋ» របស់​អង្គការ​យូណេស្កូ។ បើតាម​អភិបាលខេត្តរូបនេះ ដើម្បី​ទាក់ទាញ​ទេសចរ​បន្ថែមទៀត រដ្ឋបាល និង​មន្ទីរទេសចរណ៍ បាន​ចងក្រង​សៀវភៅម្ហូបអាហារប្រចាំខេត្តបាត់ដំបងផងដែរ។



សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​រវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey ជាមួយ​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបងដូចតទៅ៖



«ខ្ញុំសង្ឃឹមថា បន្ទាប់ពី​ការ​ដាក់​បញ្ចូល​ក្រុង​បាត់ដំបងក្នុង​បញ្ជីបណ្តាញទីក្រុងច្នៃប្រតិដ្ឋខាងម្ហូបអាហារនេះ​​ ខ្ញុំជឿថា ប្រាកដជាអាច​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត។ កន្លងមក ភ្ញៀវដែលមកបាត់ដំបង តែងតែ​សំដៅមកភ្លក់ម្ហូបអាហារ​អ្នកខេត្ត​បាត់ដំបង»។ នេះជា​ការ​លើកឡើងរបស់​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង ដោយ​បង្ហាញ​អារម្មណ៍​រីករាយចំពោះសមិទ្ធិផលថ្មីមួយនេះ។
 
សូម​បញ្ជាក់ថា ក្រុងបាត់ដំបង បាន​ក្លាយជាទីក្រុងដំបូងបំផុតរបស់កម្ពុជា ដែលបានចូលរួមក្នុង «បណ្តាញទីក្រុងច្នៃប្រតិដ្ឋ» របស់អង្គការយូណេស្កូ (UNESCO Creative Cities Network ឬហៅកាត់ថា UCCN) ផ្នែកម្ហូបអាហារ (Gastronomy)៕​
 

Tag:
 បាត់ដំបង
  ម្ហូបអាហារ
  យូណេស្កូ
© រក្សាសិទ្ធិដោយ thmeythmey.com