ជាតិ
បាក់ឌុប
លោក ហ៊ុន ម៉ានី សរសើរគ្រូដែលចូលរួម​ផលិតវីដេអូស្វ័យសិក្សា MoEYS E-Learning ដល់សិស្ស
01, Nov 2023 , 9:00 pm        
រូបភាព
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាន​កោត​សរសើរដល់​លោកគ្រូ អ្នកគ្រូ និង​ក្រុមការងារបច្ចេកទេស មកពីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដែល​បាន​បង្កើតវីដេអូស្វ័យសិក្សាតាម​កម្មវិធី MoEYS E-Learning។ សម្រាប់​លោក ហ៊ុន ម៉ានី ការ​ចូលរួម​ចំណែក​របស់​លោក​គ្រូ​ អ្នកគ្រូ បានធ្វើឱ្យវិស័យអប់រំនៅកម្ពុជាមានការលូតលាស់ជាបន្តបន្ទាប់។



កម្មវិធី MoEYS E-Learning ត្រូវ​បាន​បង្កើត​ឡើង​កិច្ចសហប្រតិបិត្តការរវាងក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ដោយ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១។ MoEYS E-Learning បង្កើត​ក្នុង​បំណងអភិវឌ្ឍន៍​វិស័យ​អប់រំ​ប្រកបដោយ​គុណភាព និងការ​សិក្សា​ពេញមួយជីវិត ឆ្ពោះទៅកាន់​យុគសម័យ​ឌីជីថល។ ជាមួយគ្នានេះ កម្មវិធីស្វ័យ​សិក្សានេះ ក៏​ជា​ឧបករណ៍​អប់រំថ្មីមួយ ដែល​សម្បូរទៅដោយ​វីដេអូជាច្រើន​ បង្ហាញពីការបង្រៀន សន្លឹកកិច្ចការ និងឯកសារផ្សេងៗ។
  

រូបភាពពីសសយក

តាមរយៈសមិទ្ធផលខាងលើ លោក ហ៊ុន ម៉ានី បាន​កោតសរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ក្រុមការងារបច្ចេកទេស មកពីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងដៃគូសហការពាក់ព័ន្ធដែលបានចូលរួមក្នុងការរៀបចំផលិតមាតិកាក្នុងកម្មវិធី MoEYS E-Learning។ ប្រធាន ស.ស.យ.ក រូបនេះ ក៏​បាន​វាយតម្លៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានឱ្យវិស័យអប់រំនៅកម្ពុជាមានការលូតលាស់ជាបន្តបន្ទាប់ ជាពិសេសទៅលើការធ្វើកំណែទម្រង់« អ្នកចេះ គឺជាប់»។ 
 
លោក ហ៊ុន ម៉ានី​ បាន​អរគុណ ចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ក្រុមការងារបច្ចេកទេស មកពីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងដៃគូសហការ រួមមានមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមូលនិធិ ស.អ. នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ MoEYS E-Learning។ 
 
សូមបញ្ជាក់ថា ក្នុងរយៈពេល ៣ ខែនេះ លោកគ្រូ អ្នកគ្រូ និងក្រុមការងារបច្ចេកទេសសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានចងក្រង និងផលិតវីដេអូគ្រប់មុខវិជ្ជាសម្រាប់កម្រិតថ្នាក់ទី១២ ចំនួន៦១២ វីដេអូ ដើម្បីឱ្យសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ អាចសិក្សា និងរំឭកមេរៀនបន្ថែមបាន៕
 

រូបភាពពីសសយក

រូបភាពពីសសយក

រូបភាពពីសសយក

រូបភាពពីសសយក

រូបភាពពីសសយក

រូបភាពពីសសយក

រូបភាពពីសសយក


Tag:
 ហ៊ុន ម៉ានី
  អប់រំ
  MoEYS E-Learning
© រក្សាសិទ្ធិដោយ thmeythmey.com