ជាតិ
ពន្យល់ពាក្យ
«បាក់ឌុប» ជាពាក្យកម្ចីពីបារាំង ដែលមានន័យថា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
05, Nov 2023 , 7:29 am        
រូបភាព
ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ​សភាកម្ពុជា បាន​បញ្ចូលពាក្យ «បាក់ឌុប» នៅ​ក្នុង​វចនានុក្រម​ខ្មែរ​២០២២។ តាមពិត​ពាក្យនេះ ត្រូវបាន​ស្គាល់ជាទូទៅ​រួចទៅហើយ ដោយ​គ្រាន់តែមិនមាន​ការពន្យល់ក្នុង​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។

 
តាម​វចនានុក្រម​ខ្មែរ២០២២ «បាក់ឌុប» ថ្នាក់ពាក្យ​ជានាម មានន័យថា  មធ្យមសិក្សាបត្រភាគទី២, សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ :  ឆ្នាំនេះ គាត់ប្រឡងបាក់ឌុប។  
 
បាក់ឌុប ជាពាក្យកម្ចីពីភាសា​បារាំង Bac II ដែល​សរសេរពេញថា  baccalauréat 2ème partie៕
 

© រក្សាសិទ្ធិដោយ thmeythmey.com