ជាតិ
ព័ត៍មានសុខភាព
សុខភាព
អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ
05, Nov 2023 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ៣មុខដែលអាចធ្វើឲ្យសរសៃឈាមរបស់អ្នកឆាប់ស្ទះខ្លាំងណាស់។ តើមានអ្វីខ្លះទៅ?

  • អាហារ និងសាច់ដែលមានផ្ទុកជាតិខ្លាញ់ខ្ពស់ ក្រោយពេលដែលពិសាររួច នឹងងាយធ្វើឲ្យអ្នកធាត់ខ្លាំងណាស់។ ជាពិសេស ខ្លាញ់នឹងនាំគ្នាប្រមូលផ្តុំក្នុងសរសៃឈាម ដោយធ្វើឲ្យសរសៃឈាមងាយកក និងប្រែជារឹងខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
  • អាហារដែលមានផ្ទុកអំបិលខ្ពស់ក៏មិនអាចញ៉ាំច្រើនដែរ ព្រោះវាអាចធ្វើឲ្យអ្នកបរឈមនឹងជំងឺលើសសម្ពាធឈាម។ ជាពិសេស ជំងឺដាច់សរសៃឈាមក៏អ្នកអាចជួបដោយមិនដឹងខ្លួនផងដែរ។ ដូចនេះ អ្នកគួរតែកាត់បន្ថយបរិភោគHotdog មីកំប៉ុង នំកញ្ចប់ ភីក្សា នំបុ័ង និងទឹកស៊ីអ៊ីវជាដើម។
  • អាហារកំប៉ុងមានផ្ទុកសារធាតុដែលបំផ្លាញសរសៃឈាមរបស់អ្នកខ្លាំងណាស់ ដោយធ្វើឲ្យសរសៃឈាមរឹង និងតូចចង្អៀត។ ជាហេតុដែលធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺដាច់សរសៃឈាម និងជំងឺបេះដូងបានយ៉ាងងាយ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com