ជាតិ
វីដេអូ
ឆ្លៀតពីការងារអាជីព លោក រស់ សុវណ្ណបុរី បើកលក់កាហ្វេតាមម៉ូតូ
04, Nov 2023 , 8:59 pm        
រូបភាព
ភ្នំពេញ៖ លោក រស់ សុវណ្ណបុរី ឬ Mr Vintage គឺជាអ្នកថតរូបមួយរូប  បានឆ្លៀតពីការងារអាជីពដើម្បីមកបើកលក់ប្រភេទកាហ្វេ Slow Bar ដែលមានទីតាំងនៅខាងមុខសាកលវិទ្យាភូមិន្ទភ្នំពេញ។ «Vintage  KeFa» គឺជាឈ្មោះតូបកាហ្វេ របស់លោក សុវណ្ណបុរី ដោយបានច្នៃម៉ូតូ Vespa ទៅជាតូបប្រភេទកាហ្វេ Slow bar នៅតាមដងផ្លូវ ដែលពេញនិយមសម្រាប់យុវវ័យ។

ជាអ្នកស្រឡាញ់ការលក់កាហ្វេ លោក សុវណ្ណបុរី បានរៀនឆុងកាហ្វេតាម យូធូប និងទទួលបានបទពិសោធខ្លះៗពីអ្នកឆុងកាហ្វេដទៃទៀត មុននឹងសម្រេចបើកលក់កាហ្វេបែបនេះ។ ការបើកលក់រយៈពេល ១ខែកន្លងមកនេះ Vintage កាហ្វេ ទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើន ដោយ១ថ្ងៃលោកអាច លក់បានចន្លោះពី១០០ ទៅ២០០កែវក៏មាន និងមានតម្លៃចាប់ពី៤ពាន់រៀល។ ទីតាំងតូបកាហ្វេរបស់លោក បើកលក់ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង៦ល្ងាច សម្រាប់ថ្ងៃធម្មតា រីឯថ្ងៃធម្មតា លោក បើកលក់រហូតដល់យប់ នៅតាមទីតាំងដទៃទៀត៕






 
សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖
 
 

Tag:
 ThmeyThmey
  លោក រស់ សុវណ្ណបុរី
  កាហ្វេចល័ត
© រក្សាសិទ្ធិដោយ thmeythmey.com