ជាតិ
វីដេអូ
លោក គីណាល់ ច្នៃតៀមកាហ្វេពីសម្ភារមួយទឹក និងតុបតែងតាមវប្បធម៌ជប៉ុន
05, Nov 2023 , 9:19 am        
រូបភាព
សៀមរាប៖ លោក សឿង គីណាល់ ជាអ្នកខេត្តបន្ទាយមានជ័យ បានបង្កើតតៀមកាហ្វេមួយកន្លែងឈ្មោះថា«កាមិ» ដែលមានទីតាំងនៅខេត្តសៀមរាប ដោយបានរៀបចំតៀមកាហ្វេរបស់ខ្លួន បែបវប្បធម៌ប្រពៃណីជប៉ុន។ ចំពោះសម្ភារទាំងនោះ លោក បានទិញពីហាងមួយទឹកៗ ព្រោះវាមានតម្លៃថោក និងមានលក្ខណៈបុរាណ ក៏ដូចជាទាក់ទងជាមួយកាហ្វេដែរ។ ការតុបតែងតៀមបែបជប៉ុន គឺជាភាពទាក់ទាញមួយសម្រាប់អតិថិជន ប៉ុន្តែពួកគេតែងទទួលបានបទពិសោធថ្មី នៅពេលញ៉ាំកាហ្វេនៅទីនេះ។ រាល់អតិថិជនដែលមកញ៉ាំកាហ្វេ លោក គីណាល់ នឹងពិនិត្យលើអាការភ្ញៀវដូចជាកម្រិតកាហ្វេ ប្រភេទកាហ្វេជាដើម។ ភ្ញៀវ នឹងអាចឈ្វេងយល់ពីខ្លួនឯងពីការញាំកាហ្វេ ទាំងកម្រិតកាហ្វេ ប្រភេទកាហ្វេ និងពេលវេលាញ៉ាំរបស់ពួកគេ។

ធ្វើការនៅប្រទេសជប៉ុនជាង៣ឆ្នាំ លោក សឿង គីណាល់ តែងសិក្សារសជាតិកាហ្វេ ដោយការដើរភ្លក់កាហ្វេតាមតំបន់ក្នុងប្រទេសជប៉ុន និងរៀនឆុងកាហ្វេតាមយូធូប។ ជាជនជាតិខ្មែរ តែលោក គីណាល់ មានរសនិយមបែបបុរាណតាមវប្បធម៌ជប៉ុន ដោយសារស្រឡាញ់ ការរស់នៅ អនាម័យ ការងារជាដើម។ បើតាមលោក គីណាល់ តៀមកាហ្វេនេះ បើកបានជិតមួយឆ្នាំហើយ ចំណែកអតិថិជន ក៏គាំទ្រច្រើន សម្រាប់ថ្ងៃចុងសប្តាហ៍វិញលក់មិនទាន់ក៏មាន។ ថ្ងៃខ្លះលក់កាហ្វេបាន ១០គីឡូកាហ្វេក៏មាន ហើយ ប្រភេទកាហ្វេភាគច្រើន បាននាំចូលពីប៉ែកអឺរ៉ុប និងអាស៊ី ដូចជា កាឡំប៊ី ប្រេស៊ីល ឡាវ ថៃ ជាដើម។

តៀមកាហ្វេនេះ បើកលក់ចាប់ពីម៉ោង ៧កន្លះព្រឹក រហូតដល់ម៉ោង៥ល្ងាច។ ក្រៅពីអ្នកសៀមរាបផ្ទាល់ ក៏មានអតិថិជនមកពីភ្នំពេញ បណ្តាខេត្ត ជនជាតិបរទេសជាច្រើនទៀត៕
សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖
 














Tag:
 ThmeyThmey២៥
 តៀមកាហ្វេ
  លោក សឿង គីណាល់
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com