ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិនចង់កើតទឹកនោមផ្អែម ត្រូវតែធ្វើឲ្យបាន៧ចំណុចនេះ
12, Nov 2023 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលអាចធ្វើឲ្យអ្នកគេចផុតពីជំងឺទឹកនោមផ្អែមបាន។ តើមានអ្វីខ្លះទៅ?

  • អ្នកគួរតែរៀបចំរបបអាហាររបស់អ្នកឲ្យបានល្អ ទោះបីជាដំណាក់កាលក្នុងការពិសារបាយក៏ដោយ។ នៅពេលដែលអ្នកបរិភោគបាយ អ្នកគួរតែញ៉ាំបន្លែជាមុនសិន ទើបពិសារត្រី ហើយចុងក្រោយទើបបរិភោគបាយស។ ការធ្វើបែបនេះ នឹងមិនធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកឡើងខ្ពស់ឡើយ។
  • ចំពោះអាហារសម្រន់ អ្នកអាចញ៉ាំក្នុងចន្លោះម៉ោង៣ទៅ៤ល្ងាច ព្រោះក្នុងចន្លោះពេលនេះ ជាតិស្ករក្នុងរាងកាយអ្នកកំពុងតែមានលំនឹង។ ដូចនេះ នៅពេលដែលអ្នកពិសារអាហារសម្រន់ក្នុងម៉ោងនោះ ជាតិស្ករក្នុងរាងកាយអ្នកមិនលើសទេ។
  • ក្រោយពេលដែលអ្នកញ៉ាំបាយរួច អ្នកគួរតែដើរហាត់ប្រាណចំនួន៣៥នាទី ព្រោះការដើរនេះ ដើម្បីកុំឲ្យជាតិស្ករឡើងខ្ពស់ក្នុងរាងកាយ ដែលអាចធ្វើឲ្យអ្នកកើតជំងឺទឹកនោមផ្អែម។
  • អ្នកគួរតែកាត់បន្ថយការពិសារPizza Hamburger ដំឡូងបារាំងចៀន និងអាហារបំពងទាំងឡាយ ព្រោះអាហារទាំងនេះ មិនត្រឹមតែមិនធ្វើឲ្យសុខភាពអ្នកល្អទេ ថែមទាំងអាចធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកឡើងខ្ពស់ទៀតផង។
  • អ្នកគួរតែញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ព្រោះអាហារទាំងនេះ អាចជួយទប់មិនឲ្យជាតិស្ករក្នុងរាងកាយអ្នកឡើងខ្ពស់នោះទេ។ ដូចនេះ អ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺទឹកនោមផ្អែមឡើយ។
  • អ្នកគួរតែគេងឲ្យបានគ្រប់ ដោយគេងឲ្យបានចាប់ពី៦ទៅ៨ម៉ោងក្នុងមួយថ្ងៃ ព្រោះការគេងគ្រប់ម៉ោងនេះ អាចធ្វើឲ្យរាងកាយអ្នកមិនងាយប្រឈមមុខនឹងជំងឺទឹកនោមផ្អែមឡើយ។
  • ក្រោយពេលដែលអ្នកចូលដល់អាយុ៤៥ឆ្នាំ អ្នកគួរតែប្រយ័ត្នក្នុងការគ្រប់គ្រងជាតិស្ករក្នុងរាងកាយអ្នក ព្រោះក្នុងចន្លោះពេលនេះ អ្នកងាយកើតមានជំងឺមួយនេះណាស់។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីខាងលើ ដើម្បីចៀសពីជំងឺទឹកនោមផ្អែម៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com