កីឡាអន្តរជាតិ
អន្តរជាតិ
UEL៖ លោក Klopp ថា Liverpool ពិតជាសក្កិសមចាញ់ Toulouse
10, Nov 2023 , 3:39 pm        
រូបភាព
​​Liverpool ចាញ់ក្រុមបារាំង Toulouse ៣-២ ក្នុងជំនួបពានរង្វាន់ UEFA Europa League វគ្គចែកពូល ក្នុងពូល E ក្នុងកីឡដ្ឋាន Municipal រាត្រីថ្ងៃទី១០ ខែវិច្ឆិកា។ ក្រុមហង្សក្រហមខកខានរកបានពិន្ទុដើម្បីកក់កៅអីទៅកាន់វគ្គបន្ត ក្នុងនាមជាក្រុមឈរកំពូលតារាង ធ្វើឱ្យលោក ​Jurgen Klopp អ្នកចាត់ការទូទៅមិនសប្បាយចិត្តចំពោះលទ្ធផល ហើយថាកូនក្រុមលោកសក្កិសមនឹងចាញ់។​



កាលពីខែតុលានៅកីឡដ្ឋាន Anfield ក្រុមមកពីអង់គ្លេស Liverpool បានបំបាក់ក្រុម Toulouse លទ្ធផលចាស់ដៃ ៥-១។ ទោះចាញ់ការប្រកួតជើងទីពីរ ហង្សក្រហមនៅតែស្ថិតនៅកំពូលតារាងពូល E ជាមួយពិន្ទុ ៩ពិន្ទុក្នុងដៃ ពីការប្រកួតចំនួន ៤លើក ចំណែក Toulouse ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ២ ដែលមានគម្លាតត្រឹម ២ពិន្ទុ ក្រោមក្រុមជើងខ្លាំង Liverpool។
 
ជ័យជម្នះធ្លាក់លើក្រុមមកពីលីគកំពូលបារាំង ហើយគ្រាប់បាល់ ៥គ្រាប់ ដែលបានស៊ុតចូល គឺកើតឡើងពីកីឡាករក្រុម Toulouse ៤គ្រាប់ រួចទៅហើយ។ កីឡាករ Aron Donnum ស៊ុតចូលនៅនាទី៣៦ មុនពេលកីឡាករ Thijs Dallinga និងកីឡាករ Frank Magri នាទី៧៦​ ហើយគ្រាប់បាល់របស់ក្រុម Liverpool កើតឡើងដោយកីឡាករ Cristian Casseres Jr របស់ក្រុម Toulouse ធ្វើឱ្យចូលទីខ្លួនឯង និង Diego Jota នៅនាទី៨៩ ចុងវគ្គទីពីរទៅហើយ។ 
 
លទ្ធផលមិនសមប្រកប ស្របពេលទម្រង់លេងរបស់កូនក្រុមធ្វើមិនបានល្អថែមទៀត លោក Klopp ដែលជាអ្នកចាត់ការក្រុមថា លទ្ធផលចាញ់សក្កិសមបំផុតសម្រាប់ក្រុមលោក។
«វាពិតជាសក្កិសមក្នុងការចាញ់ ព្រោះពួកគេឈ្នះលើយើងបានច្រើនគួរសម រាល់ការប្រកួតដែលពួកគេសម្រេចបាន ទាំងការពារ និងព្រមទាំងការប្រកួត។ យើងមានស្ថានភាពជាច្រើន ដែលយើងគួរតែឈ្នះបាល់ ​ប៉ុន្តែយើងធ្វើមិនបានសម្រេច។»។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានលើកឡើងបែបនេះ ក្រោយចប់ការប្រកួត។
 
សប្តាហ៍តែមួយ Liverpool ជួបរឿងខកចិត្តផ្ទួនៗគ្នា ដោយកាលពីថ្ងៃទី៥ ខែវិច្ឆិកា ក្នុងការប្រកួតក្របខណ្ឌ Premier League ក្រុមរបស់លោក Klopp ប្រកួតត្រឹមស្មើជាមួយនឹងក្រុមម្ចាស់ផ្ទះ Luton Town លទ្ធផល ១-១ ហើយត្រូវបានក្រុមម្ចាស់ផ្ទះបើកការនាំមុខមុន។
 
ការប្រកួតក្រុមដទៃផ្សេងទៀតក្នុងពានរង្វាន់ UEL ៖ 
ពូល A 
Freiburg ឈ្នះ TSC Backa Topola ៥-០
West Ham United ឈ្នះ Olympiacos ១-០
ពូល B 
​Ajax Amsterdam ចាញ់ Brighton & Hove Albion ២-០
AEK Athens ចាញ់ Marseille ២-០
 
ពូល C
Rangers ឈ្នះ Sparta Prague ២-១
Real Betis ឈ្នះ Aris Limassol ៤-១
ពូល D 
​Atalanta ឈ្នះ Sturm Graz ១-០
Sporting CP ឈ្នះ Rakow Czestochowa ២-១
ពូល E
​LASK ឈ្នះ Union St.Gilloise ៣-០
 
ពូល F 
Maccabi Haifa ចាញ់ Villarreal ២-១
Rennes ឈ្នះ Panathinaikos ៣-១
ពូល G 
Servette ឈ្នះ FC Sheriff ២-១
Slavia Prague ឈ្នះ Roma ២-០ 
ពូល H 
Qarabag FK ចាញ់ Bayer Leverkusen ១-០
BK Haecken ចាញ់ Molde ៣-១៕

Tag:
 UEFA Europa League
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com