ជាតិ
ថៃ ប្រើវិធីសាស្ត្រកម្ចាត់ និង​ជួយ​ខ្មែរ​ក្រហម​ ដើម្បី​​ការ​ពារ​ព្រំដែន​ខ្លួន
10, Nov 2023 , 5:32 pm        
រូបភាព
រូប​ពី​ទស្សនាវដ្តី កងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ (រូប​ផ្ដល់​ឱ្យ​ដោយ​លោក ញ៉ែម បូរ៉ាដែន
រូប​ពី​ទស្សនាវដ្តី កងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ (រូប​ផ្ដល់​ឱ្យ​ដោយ​លោក ញ៉ែម បូរ៉ាដែន
ភ្នំពេញ​៖ ថៃ​គាំទ្រ​និង​ជួយ​ដល់​ខ្មែរ​ក្រហម​ ដើម្បី​ឱ្យ​ខ្មែរ​ក្រហម​ ធ្វើ​ជា​របង​ទប់​ស្កាត់​វៀត​ណាម​ និង​សូវៀត កុំ​ឱ្យ​នាំ​យក​លិទ្ធិ​កុម្មុនិស្ដ​ ចូល​ប្រទេស​របស់​ពួក​គេ​។ ទោះ​ជា​យ៉ាង​ណា​ នៅ​​ទី​បំផុត ថៃ​​មើល​ឃើញ​ថា ខ្មែរ​ក្រហម​​អស់​ប្រយោជន៍​សម្រាប់​ខ្លួន​។




លោកបណ្ឌិត ញ៉ែម បូរ៉ាដែន​ ដែល​ជា​អ្នក​និពន្ធ​សៀវ​ភៅ​ “​កំណត់​ហេតុ​សង្គ្រាម​ រឿង​រ៉ាវ​សន្តិភាព​” បាន​អះ​អាង​ថា ដំបូង​ឡើយ​ថៃ ហើយ​នឹង​ខ្មែរ​ក្រហម​ក៏​មិន​ត្រូវ​គ្នា​ដែរ ដោយ​សារ​តែ​ខ្មែរ​ក្រហម​ជួយ​ថៃ​ក្រហម​ ហើយ​ខ្មែរ​ក្រហម​ក៏​ចូល​ទៅ​ចាប់​អ្នក​ភូមិ​ថៃ​ទៀត​។ 

លោកបណ្ឌិត ញ៉ែម បូរ៉ាដែន

ប៉ុន្តែ​ឆ្នាំ​១៩៧៧-១៩៧៨ ខ្មែរ​ក្រហម​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​វៀត​ណាម​។ នៅ​ពេល​វៀត​ណាម​ បាន​វាយ​​ខ្មែរ​ក្រហម​ឱ្យបាក់​ទ័ពនោះ​​​ ថៃ​ ក៏បារម្ភ​ខ្លាច​​វៀត​​ណា​ម នាំ​យក​លិទ្ធិកុម្មុនិស្ត​ចូល​ដល់​ប្រទេសរបស់​​ពួក​គេ​។ ដើម្បី​ទប់​ស្កាត់​ ចលនា​កុម្មុយនិស្ដនេះ ថៃ​បាន​យក​ខ្មែរ​ក្រហម​ ធ្វើ​ជា​របង​​ការ​ពារ​ប្រទេស​របស់​ខ្លួន។
 
លោក ញ៉ែម បូរ៉ាដែន​ ​ពន្យល់​៖«​​ថៃ​គិត​ថា វៀត​ណាម​មាន​ការ​គាំ​ទ្រ​ពី​សហភាព​សូវៀត​ ហើយ​​កាល​នោះ ស្ថិត​ក្នុង​អំឡុង​ពេល​សង្គ្រាមត្រជាក់​ មាន​ទ្រឹស្ដី​ថា កុម្មុនិស្ដ​​កើត​នៅ​ឡាវ កើត​នៅ​វៀត​ណាម ធ្លាក់​​ដល់​ខ្មែរ ​កើត​ដល់​ថៃ និង​កើត​ក្នុង​អាស៊ី​អាគ្នេហ៍ ដូច្នេះ​ថៃ​បារម្ភ​រឿង​នេះ​»។ 
 
អ្នក​និពន្ធ​សៀវ​ភៅ​រូប​នេះថា​ ដោយ​មាន​​កា​រ​ព្រួយ​បារម្ភ ​ខ្លាច​វៀត​ណាម​ចូល​ដល់​ថៃ ដូច្នេះ​ទើប​បាន​ជា​ថៃ​បង្ខំ​ចិត្ត​ គាំទ្រ​ខ្មែរ​ក្រហម បាំង​នៅ​ព្រំ​ដែន​​ ដើម្បី​ទប់​កុំ​ឱ្យ​វៀត​ណាមនិង​សូវៀតឆ្លង​បាន​។ 

រូប​ផ្ដល់​ឱ្យ​ដោយ​លោកបណ្ឌិត​ ញ៉ែម បូរ៉ាដែន ខណៈ​ពេល​លោក​សម្ភាស​ប្រភព

​«ថៃ​គិត​ថា ​ត្រូវ​ប្រមូល​​កម្លាំង​តស៊ូ​របស់​ខ្មែរ​ក្រហម​ទាំង​អស់​​ យក​ទៅ​បាំង​នៅ​ព្រំ​ដែន​​ ដើម្បី​កុំ​ឱ្យ​ឥទ្ធិពលកុម្មុនិស្ដចូល​ដល់​ថៃ។ ថៃ​​គិត​ថា​ខ្មែរ​ក្រហម​ មាន​កម្លាំង​យោធា​ច្រើន​ជាង​គេ ក្នុង​ចំណោម​ចលនា​តស៊ូ ហើយ​ខ្មែរ​ក្រហម ​មាន​បណ្ដាញ​ផ្ទៃ​ក្នុង​ តាម​ភូមិតាម​​ឃុំ​ទៀត​»។ នេះ​ជា​ការ​អះ​អាង​របស់​លោក បូរ៉ាដែន​។
 
ដើម្បី​ជ្រាប​ច្បាស់ សូម​អស់​លោក​លោក​ស្រី ស្ដាប់​បទ​សម្ភាស​រវាង​កញ្ញា ប៉ូ សាគុន ជា​មួយ​លោកបណ្ឌិត ញ៉ែម បូរ៉ាដែន​ អ្នក​និពន្ធ​សៀវ​ភៅ​ “​កំណត់​ហេតុ​សង្គ្រាម​ រឿង​រ៉ាវ​សន្តិភាព​” ដែល​បាន​កត់​ត្រា​អំពី​មូល​ហេតុ​ដែល​ថៃ​យកខ្មែរ​ក្រហម​ ធ្វើ​របង​ការ​ពារ​ទឹក​ដី​ខ្លួន​៖

Tag:
 ប្រវត្តិសាស្ត្រ​
  សៀវ​ភៅ​
  សង្គ្រាម​
  កម្ពុជា​
  ថៃ
 
© រក្សាសិទ្ធិដោយ thmeythmey.com