ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ យាងទស្សនកិច្ចប្រទេសបារាំង ពីថ្ងៃទី១២-១៨ វិច្ឆិកា
11, Nov 2023 , 10:53 am        
រូបភាព
ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី នឹងយាងទស្សនកិច្ចផ្លូវការប្រទេសបារាំង ពិថ្ងៃទី១២-១៨ វិច្ឆិកានេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១០ វិច្ឆិកា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មន្ត្រីជាន់ខ្ពស់ និងប្រតិភូក្រសួងព្រះបរមរាជវាំងដទៃទៀត នឹងអមព្រះរាជដំណើរព្រះអង្គយាង ទៅកាន់ប្រទេសបារាំង។

 
ព្រះរាជទស្សនកិច្ចរបស់ ព្រះមហាក្សត្រ បង្ហាញពីស្មារតីនៃទំនាក់ទំនងដ៏ស្អិតល្មួត នៃប្រទេសទាំង២ ស្របពេលដែលកម្ពុជា កំពុងប្រារព្ធខួប៧០ឆ្នាំ នៃការទទួលបានឯករាជ្យពីបារាំង។
 
លោក អេម៉ានូអែល មាក្រុង ប្រធានាធិបតីបារាំង នឹងថ្វាយព្រះរាជវត្តមាន បង្គំគាល់ផ្លូវការ ជាមួយអង្គព្រះមហាក្សត្រ នៅថ្ងៃទី១៣ វិច្ឆិកា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។ 

ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ក៏នឹងមានព្រះរាជវត្តមាន នៅក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីកិច្ចការពារពារ និងអភិវឌ្ឍន៍ តំបន់រមណីយដ្ឋានអង្គរ នៃមហាសន្និបាតលើកទី៤២  អង្គការយូណេស្កូ ដែលប្រព្រឹត្តនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com