ជាតិ
ស្ពានកោះនរា នឹងត្រូវដាក់សម្ពោធឱ្យប្រើផ្លូវការ នៅថ្ងៃទី១៥ វិច្ឆិកា
11, Nov 2023 , 11:19 am        
រូបភាព
ស្ពាន​ខ្សែកាបកោះនរា។ រូបភាព​ពី​រដ្ឋបាល​រាជធានីភ្នំពេញ​
ស្ពាន​ខ្សែកាបកោះនរា។ រូបភាព​ពី​រដ្ឋបាល​រាជធានីភ្នំពេញ​
ភ្នំពេញ៖ ស្ពានកោះនរា ដែលចំណាយថវិកាសាងសង់ប្រមាណ៣៨លានដុល្លារ នឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិកានេះ ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។  ដើម្បីសម្រួលចរាចរនិងបញ្ចៀសចរាចរកកស្ទះនៅថ្ងៃសម្ពោធ រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកចរាចរលើស្ពាននេះជាបណ្ដោះអាសន្ន។ ក្រោយពិធីសម្ពោធចប់រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរធម្មតា។ ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះនរាបានចាប់ផ្តើមកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ៕


Tag:
 ស្ពានកោះនរា
© រក្សាសិទ្ធិដោយ thmeythmey.com