ជាតិ
ផ្ទះ១២ខ្នងនៅតាខ្មៅ ប៉ះពាល់ដោយសារបាក់ច្រាំងស្ទឹងព្រែកត្នោត
11, Nov 2023 , 12:59 pm        
រូបភាព
ផ្ទះពលរដ្ឋបានផ្អៀងស្រុត ដោយសារបាក់ច្រាំងស្ទឹងព្រែកត្នោត ។ រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិម
ផ្ទះពលរដ្ឋបានផ្អៀងស្រុត ដោយសារបាក់ច្រាំងស្ទឹងព្រែកត្នោត ។ រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិម
ភ្នំពេញ៖ ផ្ទះពលរដ្ឋចំនួន១២ខ្នង ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមានក្រុងតាខ្មៅ ខេត្ត កណ្តាល បានស្រុតផ្អៀង ដែលស្ទើរតែរលំដោយសារការបាក់ច្រាំងស្ទឹងព្រែកត្នោត នាពេលថ្មីៗនេះ។ ច្រាំងដែលបាក់នេះមានប្រវែង៧០ម៉ែត្រ ក្នុងនោះក៏បណ្ដាលឱ្យខូចផ្លូវបេតុងមួយចំនួន ផងដែរ។


 
តាមការបញ្ជាក់របស់ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១០ វិច្ឆិកាករណីបាក់ច្រាំងនេះ បណ្ដាលមកពីចរន្តទឹកហូរបុកខ្លាំងបន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នា។ មកទល់ពេលនេះក្រុមការងារជំនាញរបស់ក្រសួង កំពុងសិក្សាពីវិធានការពារ កុំឱ្យច្រាំងបន្តបាក់ថែមទៀត។
 
ក្រោយទទួលដំណឹងនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល  បានដឹកនាំក្រុមការងារចុះទីតាំងនិងបានបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ជួយពលរដ្ឋឱ្យអស់លទ្ធភាព។ គួររំឭកថា កាលពីឆ្នាំមុន ទីតាំងនេះមានច្រាំងបាក់ស្រុតប្រវែង ៦៥ម៉ែត្រ។ ដូច្នេះ ទាំងការបាក់ថ្មី និងចាស់មានប្រវែងប្រមាណ១៣៥ម៉ែត្រ៕ 

Tag:
 ស្ទឹងព្រែកត្នោត
  រដ្ឋបាលខេត្តកណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com