កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ Son នឹងប្រកួតដោយយកចិត្តទុកដាក់បំផុត ក្នុងជំនួបកូរ៉េខាងត្បូង-សិង្ហបុរី
16, Nov 2023 , 3:09 pm        
រូបភាព
​​Son Heung-min ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង ថានឹងលេងដោយយកចិត្តទុកដាក់បំផុតពេលស្វាគមន៍ក្រុមសិង្ហបុរី ក្នុងជំនួបជុំទីពីរវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 តំបន់ទ្វីបអាស៊ី។ ខ្សែប្រយុទ្ធឆ្នើមរបស់ Spurs រូនេះ សរសើរសមាជិកក្រុមសិង្ហបុរី មានគុណភាប ដែលអាចគំរាមកំហែងកូរ៉េខាងត្បូងនៅជំនួបបើកឆាកពូល C នេះ។


កូរ៉េខាងត្បូងត្រូវស្វាគមន៍ សិង្ហបុរី នៅក្នុងកីឡដ្ឋាន Seoul World Cup នៅថ្ងៃទី១៦ ខែវិច្ឆិកា វេលាម៉ោង ៦ល្ងាច (ម៉ោងនៅកម្ពុជា)។ និយាយក្នុងសន្និសីទកាសែតមុនការប្រកួត ប្រធានក្រុមកូរ៉េខាងត្បូង ថាក្រុមខ្លួននឹងលេងដោយយកចិត្តទុកដាក់បំផុត ដូចទៅនឹងការប្រកួតដទៃដែលក្រុមឆ្លាប់បានឆ្លងកាត់។
 
«យើងនឹងយកចិត្តទុកដាក់នឹងការប្រកួត ហើយដូចអ្វីដែលគ្រូបង្វឹកបានប្រាប់យើងរាល់ថ្ងៃ យើងនឹងធ្វើជាមូលដ្ឋានឱ្យបានល្អជាមុនសិន ហើយបន្ទាប់មកយើងនឹងឃើញមានអ្វីកើតឡើង។ រាលើការប្រកួតមិនមែនជាការប្រកួតដែលងាយស្រួល ហើយនឹងលេងការប្រកួតថ្ងៃស្អែកដោយការយកចិត្តទុកដាក់ ដូចដែលការប្រកួតពីមុនដែលយើងបានលេង។»។ ​Son បាននិយាយបែបនេះ។
 
ប្រធានក្រុមវ័យ ៣០ឆ្នាំ ក៏ធ្លាប់បានបង្ហាញខ្លួនលេងក្នុងប្រទេសសិង្ហបុរី កាលពីកក្កដា ដែលជាការប្រកួតត្រៀមបើករដូវកាលរបស់ Tottenham Hotspur ហើយការលេងទល់សិង្ហបុរី បានរំលឹកដល់កីឡាករមួយចំនួន ដែលគេធ្លាប់លេងប៉ះ។ កាលនោះ Spurs យកឈ្នះលើក្រុម Lions City Sailors លទ្ធផល ៥-១។ 
 
Son អះអាងថាកីឡាករសិង្ហបុរីមួយចំនួនដែលគេស្គាល់ អាចនឹងបង្កបញ្ហាក្នុងការប្រកួតដល់ក្រុមកូរ៉េខាងត្បូងបាន។ ភាគច្រើនកីឡាកររបស់សិង្ហបុរី យកមកពីក្រុម Lions City Sailors ពាក់កណ្តាលក្រុមទៅហើយ។
 
កូរ៉េខាងត្បូង ស្ថិតក្នុងពូល C ដែលមានរួម ថៃ, ចិន និងសិង្ហបុរី ត្រូវប្រជែងគ្នាដើម្បីដណ្តើមកៅអីលេខ ១ លេខ ២ ក្នុងពូល សម្រាប់ឆ្លងទៅកាន់ជុំទី៣ ដណ្តើមកៅអី World Cup 2026។ ការប្រកួតថ្ងៃទី១៦ ខែវិច្ឆិកា ក្នុងពូលដូចគ្នានេះ ថៃត្រូវស្វាគមន៍ក្រុមចិន។
 
យ៉ាងណាស្ថិតក្នុងពូល C នេះ ក្រុមកូរ៉េខាងត្បូង គឺជាក្រុមដែលខ្លាំងជាងគេបំផុត ដោយពួកគេធ្លាប់បានបង្ហាញវត្តមាននៅព្រឹត្តិការណ៍ World Cup 2022 ដែលទើបបញ្ចប់ទៅនៅក្នុងប្រទេសកាតា។ បច្ចុប្បន្នកូរ៉េខាងត្បូង មានចំណាត់ថ្នាក់ពិភពលោកលេខ ២៤ បើធៀបទៅនឹងក្រុមសិង្ហបុរីមានចំណាត់ថ្នាក់ ១៥៥ ខុសគ្នាឆ្ងាយខ្លាំង ចំណែកថៃមានចំណាត់ថ្នាក់ ១១២ ត្រូវប៉ះចិនចំណាត់ថ្នាក់ ៧៩៕

Tag:
 Heung-Min Son
  World Cup 2026
© រក្សាសិទ្ធិដោយ thmeythmey.com