សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
កម្ពុជា ស្ថិតក្នុងចំណោមប្រទេស-តំបន់២០ ដែល IMF ព្យាករកំណើនសេដ្ឋកិច្ចរីកចម្រើនលឿននៅឆ្នាំ២០២៤
17, Nov 2023 , 9:09 am        
រូបភាព
ជ្រុងមួយនៃតំបន់ម៉ាកាវ ។ រូបភាព ៖ Xinhua
ជ្រុងមួយនៃតំបន់ម៉ាកាវ ។ រូបភាព ៖ Xinhua
កម្ពុជា ស្ថិតក្នុងចំណោមប្រទេស និងតំបន់់ទាំង២០ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថាមានកំណើនលឿនបំផុតនៅឆ្នាំ២០២៤។ ក្រៅពីកម្ពុជា សេដ្ឋកិច្ចដែលរីកចម្រើនដែរនោះមានម៉ាកាវ ប៉ាឡាវ ឥណ្ឌា នីហ្សេ និងសេណេហ្កាល់ជាដើម។

 
យោងតាមរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកខែតុលាឆ្នាំ២០២៣ របស់ IMF អាស៊ី និងអនុតំបន់សាហារ៉ាអាហ្វ្រិក ជាតំបន់ដែលមានសេដ្ឋកិច្ចកើនឡើងលឿនបំផុតនៅឆ្នាំ២០២៤។
 
នាំមុខគេក្នុងបញ្ជីនេះគឺតំបន់រដ្ឋបាលពិសេសម៉ាកាវ (ចិន) ជាមួយនឹងអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ដែលបានព្យាករប្រមាណ ២៧,២ភាគរយក្នុងឆ្នាំ ២០២៤។ សេដ្ឋកិច្ចម៉ាកាវពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ដែលបង្កើតការងារច្រើនជាង ៦០ភាគរយនិងរួមចំណែកជិត ៧០ភាគរយនៃផលិតផលក្នុងស្រុកសរុប។ តាម​ពី​ក្រោយ​ម៉ាកាវ គឺដែនកោះ​ប៉ាឡាវ និង​ឥណ្ឌា​ដែល​មាន​អត្រា​កំណើន ១២,៤ភាគរយ និង ៦,៣ភាគរយរៀង​គ្នា។
 


ប៉ាឡៅ ជាប្រទេសកោះតូចៗច្រើនដែលមានប្រហែល ៣៤០កោះ ហើយផ្ទៃដីសរុប ៤៦៦គីឡូម៉ែត្រការ៉េ។ យោងតាមក្រសួងការបរទេសអាម៉េរិក វិស័យទេសចរណ៍បានរួមចំណែកប្រហែល ៤០ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ទន្ទឹមនេះ ឥណ្ឌាដែលជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក ត្រូវបានគេព្យាករថានឹងកើនឡើងដល់១,៧លាននាក់នៅឆ្នាំ ២០៦៤។
 
អនុតំបន់សាហារ៉ាអាហ្រ្វិកមានចំនួនប្រហែល ៥០ភាគរយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតទាំង ២០នៅលើពិភពលោកក្នុងឆ្នាំ ២០២៤ ដោយប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេគឺ នីហ្សេ ១១,១ភាគរយនិងសេណេហ្កាល់ ៨,៨ភាគរយ។ 
 
ទន្ទឹមនេះ កម្ពុជាឈរនៅលំដាប់លេខរៀងទី១៤ ជាមួយនឹងកំណើននៅឆ្នាំ ២០២៤ ដែលត្រូវបានព្យាករនឹងឈានដល់ ៦,១ភាគរយ។ ចំណែក សេដ្ឋកិច្ចពិភពលោក IMF ព្យាករថាកំណើន GDP ជាមធ្យមនៅឆ្នាំក្រោយនឹងមាន ២,៩ភាគរយ។ 
 
ដូចនេះ ប្រទេស និងតំបន់ទាំង២០ ដែល  IMF ព្យាករគំណើនសេដ្ឋកិច្ចឆាប់រហ័សនៅឆ្នាំក្រោយមានដូចជា តៃវ៉ាន់ ហ្គីយ៉ាន ប៉ាឡៅ នីហ្សេ សេនេហ្កាល់ លីប៊ី រ៉វាន់ដា កូតឌីវ័រ បួគីណាហ្វាសូ បេណាំង ឥណ្ឌា ហ្កំប៊ី អេត្យូពី កម្ពុជា តង់សានី បង់ក្លាដែស ជីប៊ូទី ប៊ូរុនឌី ហ្វីលីពីន និងវៀតណាម៕ 

Tag:
 សេដ្ឋកិច្ច
  កម្ពុជា ​
  ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com