កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ មានតែវៀតណាម និងម៉ាឡេស៊ីឈ្នះ ចំណោម៧ក្រុមតំបន់អាស៊ាន
17, Nov 2023 , 10:39 am        
រូបភាព
ចំណោម៧ក្រុមពីតំបន់អាស៊ីអាគ្នេយ៍ មានតែក្រុមកីឡាបាល់ទាត់ជម្រើសជាតិ វៀតណាម និង ម៉ាឡេស៊ី ប៉ុណ្ណោះរកបានជ័យជម្នះរៀងខ្លួន ក្នុងការប្រកួតបើកឆាក វគ្គជម្រុះ FIFA World Cup ជុំទី២។ ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងឥណ្ឌូណេស៊ី បរាជ័យទាំងអស់។


ក្នុងការប្រកួតបើកឆាកពូល C វគ្គជម្រុះតំបន់អាស៊ីនៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ក្រុមថៃ បានរងបរាជ័យក្រោមថ្វីជើងចិន នៅកីឡដ្ឋាន Rajamangla លទ្ធផល ២-១ ស្របពេលកូរ៉េខាងត្បូងឈ្នះសិង្ហបុរី ៥-០។ តាមរយៈលទ្ធផលនេះ កូរ៉េខាងត្បូងឈរកំពូលតារាងបណ្តោះអាសន្នមាន៣ពិន្ទុស្មើចិនដែលឈរលេខ២។ ថៃ នៅលេខ៣ និងសិង្ហបុរីនៅបាតតារាង។ ប្រកួតបន្ទាប់ សិង្ហុរី ទទួល ថៃ ឯកូរ៉េខាងត្បូង ទៅទឹកដីចិន។
 
ពូល B ក្រុមជប៉ុន រកបាន៣ពិន្ទុនៅជំនួបបើកឆាកនៅទឹកដីខ្លួនឯង តារយៈការយកឈ្នះមីយ៉ាន់ម៉ា ៥-០ ស្របពេល កូរ៉េខាងជើង ចាញ់ ម្ចាស់ផ្ទះស៊ីរី ១-០។ ជំនួបបន្ទាប់ ក្រុមដែលរកបាន៣ពិន្ទុរៀងខ្លួនស៊ីរី ត្រូវជួបជប៉ុន ឯមីយ៉ាន់ម៉ា ទទួលកូរ៉េខាងជើង។
 
ម៉ាឡេស៊ី រកបាន៣ពិន្ទុនៅជំនួបដំបូងរបស់ខ្លួន ក្រោយយកឈ្នះ កៀហ្ស៊ីស៊ីស្ថាន ៤-៣ ក្នុងពូល D។ ក្នុងពូលនេះដែរ អូម៉ង់ ឈ្នះឆាយន្នីសតៃប៉ិ ៣-០។ ជំនួបបន្ទាប់ ម៉ាឡេស៊ី ត្រូវធ្វើដំណើរទៅជួបឆាយន្នីសតៃប៉ិ ស្របពេលកៀហ្ស៊ីស៊ីស្ថាន ទទួលអូម៉ង់។
 
កៅពីម៉ាឡេស៊ី មានតែ វៀតណាម ប៉ុណ្ណោះដែលរកបាន៣ពិន្ទុនៅជំនួបដំបូង ចំណោមក្រុមទាំង៧ពីតំបន់អាស៊ាន ដែលមានកៅអីវគ្គជម្រុះជុំទី២នេះ។ ក្នុងពូល F ដែលមានក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍ដល់ទៅ៣នោះ ក្រុមវៀតណាម បានយកឈ្នះហ្វីលីពីន ក្នុងលទ្ធផល ២-០ ស្របពេលឥណ្ឌូណេស៊ី ចាញ់អ៊ីរ៉ាក់ ៥-១។ ជំនួបបន្ទាប់ ហ្វីលីពីន ស្វាគមន៍ឥណ្ឌូណេស៊ី ឯ វៀតណាម ទទួលអ៊ីរ៉ាក់។
 
ឯលទ្ធផលការប្រកួតវគ្គជម្រុះពានរង្វាន់ពិភពលោកឆ្នាំ២០២៦ ជុំទី២តំបន់អាស៊ី ដែលមានសរុប៩ពូល ពី A ដល់ I មានដូចខាងក្រោម៖

ពូល A 
កាតា ឈ្នះ អាហ្វហ្កានីស្ថាន ៨-១
ឥណ្ឌា ឈ្នះ កូវែត ១-០
 
ពូល E
អ៊ីរ៉ង់ ឈ្នះ ហុងកុង ៤-០
តួកមេនីស្ថាន ចាញ់ អ៊ូសបេគីស្ថាន ៣-១
 
ពូល G
អារ៉ាប៊ីសាអូឌីត ឈ្នះ ប៉ាគីស្ថាន ៤-០
តាហ្ស៊ីគីស្ថាន ស្មើ ហ្សកដានី ១-១
 
ពូល H
អេមីរ៉ាតអារ៉ាប់រួម ឈ្នះ នេប៉ាល់ ៤-០
យេម៉ែន ចាញ់ បារ៉ែន ២-០
 
ពូល I
អូស្ត្រាលី ឈ្នះ បង់ក្លាដែស ៧-០
លីបង់ ស្មើ ប៉ាឡេស្ទីន ០-០៕

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com