ជាតិ
ពន្យល់ពាក្យ
«ងាស់» មានន័យថា ទាស់​សរសៃ, ស្លាក់​ខ្យល់​គាំងម្តងៗ
28, Nov 2023 , 7:29 am        
រូបភាព


«ងាស់» ជាកិរិយាសព្ទ​ផង និងជាគុណ​សព្ទ​ផង ដែលមានន័យថា ទាស់សរសៃ, ស្លាក់ខ្យល់គាំងម្ដងៗ :  ងាស់ដៃ; ដៃងាស់។  
 
«ការងារងាស់» មានន័យថា ការងារដែលគាំងប្រព្រឹត្តទៅមិនស្រួល។  
 
«គំនិតងាស់» ឬ «ងាស់គំនិត» មានន័យថា ទញ់គំនិតគិតឃើញខ្លះ ទេខ្លះ។  
 
«ងាស់សម្ដី» មានន័យថា និយាយស្ដីគាំងៗ មិនរាបសា៕
 
ដកស្រង់ពី​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត និង​វចនានុក្រម​ខ្មែរ២០២២​របស់​ក្រុម​ប្រឹក្សាជាតិ​កម្ពុជា នៃរាជបណ្ឌិត្យ​សភាកម្ពុជា
 
 

© រក្សាសិទ្ធិដោយ thmeythmey.com