ជាតិ
បាក់ឌុប
បាក់ឌុប២០២៣នេះ សិស្សស្រីជាប់ច្រើនជាងសិស្សប្រុសនៅគ្រប់រាជធានី-ខេត្ត
24, Nov 2023 , 11:47 am        
រូបភាព
បេក្ខជន និងក្រុមគ្រួសារ​របស់ខ្លួនអបអរលទ្ធផល​ប្រឡងជាប់នៅមណ្ឌលបាក់ទូក​ខាងត្បូង។ រូបថត សែម ប្រាក់ដាវ
បេក្ខជន និងក្រុមគ្រួសារ​របស់ខ្លួនអបអរលទ្ធផល​ប្រឡងជាប់នៅមណ្ឌលបាក់ទូក​ខាងត្បូង។ រូបថត សែម ប្រាក់ដាវ
ដោយ: រួបរួម
លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ បង្ហាញថា បេក្ខជនប្រឡងជាប់មាន៩៨៤៦០នាក់ ដែលស្មើនឹង៧២,៨៩ភាគរយ ក្នុងចំណោមបេក្ខជនសរុប១៣៥ ០៨៤នាក់។ ក្នុងចំណោមអ្នកជាប់ មានសិស្សដល់ទៅ៥៦៤៩២នាក់ ដែលស្មើ៥៧,៣៧ភាគរយ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ សិស្សស្រីជាប់ច្រើនជាងសិស្សប្រុសនៅគ្រប់បណ្តារាជធានី-ខេត្ត។



តាមលទ្ធផលដែលក្រសួងអប់រំ យុវជន និងកីឡា បង្ហោះជាបន្តបន្ទាប់នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន ក្នុងចំណោមសិស្ស១៦០៦៩នាក់ ដែលជាប់នៅរាជធានីភ្នំពេញ មានសិស្សស្រី ៨៥៥១នាក់ នាក់។ ខេត្តកណ្តាលជាប់៨១៦៧នាក់ (ស្រី៤៧៧៣នាក់), មណ្ឌលគិរី ជាប់៥៨៨នាក់ (ស្រី៣៥២នាក់)។

ប៉ៃលិន ជាប់៥០៣នាក់ (ស្រី២៩១នាក់), កែប ជាប់២៥៣នាក់ (ស្រី១៤៥នាក់), ស្ទឹងត្រែង ជាប់៧៩៧នាក់ (ស្រី៤៣៣នាក់) កំពង់ចាម ជាប់ ៦២៧២នាក់ (ស្រី៣៧៣៧នាក់), កោះកុង ជាប់ ៨៥១នាក់ (៤៤៧នាក់), ឧត្តរមានជ័យ ជាប់១៣៧៤នាក់ (ស្រី៧៧០នាក់)។

ព្រះវិហារ ជាប់១៥៥៩នាក់ (ស្រី៨៥៤នាក់), រតនគិរី ជាប់ ១៣៩៤នាក់ (ស្រី៧៤៥នាក់), ព្រះសីហនុ ជាប់ ១៥២៣នាក់ (ស្រី៨២៩នាក់), ក្រចេះ ជាប់១៦៥៥នាក់ (ស្រី៩៩៨នាក់), សៀមរាប ជាប់៨៦៣៣នាក់ (ស្រី៥២១៤នាក់)។

ពោធិ៍សាត់ ជាប់២៣៤៧នាក់ (ស្រី១៣៦១នាក់), ស្វាយរៀង ជាប់៣០០៥នាក់ (ស្រី១៦៨៧នាក់),  
តាកែវ ជាប់៧២៦៩នាក់ (ស្រី៤០៧៩នាក់), កំពង់ឆ្នាំង ជាប់២៨១៥នាក់ (ស្រី១៧១៥នាក់), កំពង់ស្ពឺ ជាប់ ៣៧៦១នាក់ (ស្រី២១៤៨នាក់)។

បាត់ដំបង ជាប់៦១៥៨នាក់ (ស្រី ៣៦៤១នាក់), កំពត ជាប់ ៤៣៦៧នាក់ (ស្រី២៤៧១នាក់), កំពង់ធំ ជាប់៤៦១៥នាក់ (ស្រី២៦៨៨នាក់), ព្រៃវែងជាប់ ៦២៧២នាក់ (ស្រី៣៦៣២នាក់) ត្បូងឃ្មុំ ជាប់៤០៧០នាក់ (ស្រី២៤២៦នាក់)  និងបន្ទាយមានជ័យ ជាប់ ៤១៤៣នាក់ (ស្រី២៥០៥នាក់)៕






© រក្សាសិទ្ធិដោយ thmeythmey.com