ជាតិ
អ្នកដឹកនាំក្រុមទូក ថា កីឡាករ មិនគួរផឹកស្រា និងដើរលេងយប់ជ្រៅ មុនពេលប្រកួតទេ
26, Nov 2023 , 10:00 am        
រូបភាព
ភ្នំពេញ៖ ក្នុងនាមជាកីឡាករសុខភាពពិតជាសំខាន់ណាស់។ ដូច្នេះ កីឡាករប្រណាំងទូកទាំងអស់ គួរតែសម្រាក និងហូបចុកឱ្យបានគ្រប់គ្រាន់ ជាពិសេមិនត្រូវផឹកស្រា ឬដើរលេងដល់យប់ជ្រៅ មុនការប្រកួតនោះទេ។ នេះជាការលើកឡើងរបស់ លោក បៀន ទូច អ្នកដឹកនាំក្រុមទូកវត្តទឹកថ្លា។


 
វត្តទឹកថ្លា មានទូកចំនួន២ ចូលរួមប្រកួតប្រជែងក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ ក្នុងនោះ មានប្រភេទទូកង ឈ្មោះ ជំទាវក្លាហានសម័យតេជោ ចំណុះ៧៥នាក់ និងទូកមួងឈ្មោះ ម៉ាណែត សែនជ័យបារមីតេជោ ចំណុះ៥៦នាក់។ ជាការត្រៀមខ្លួន ចៅអធិការវត្តទឹកថ្លា បានបម្រុងកម្លាំង១៥នាក់ផ្សេងទៀត ដើម្បីជួយផ្លាស់ប្ដូរគ្នានៅពេលកីឡាករណាមួយ ជួបបញ្ហាសុខភាព៕ 
 
​ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាង ​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​សារព័ត៌មានថ្មីៗ និង ​លោក បៀន ទូច អ្នកដឹកនាំក្រុមទូកវត្តទឹកថ្លា ខាងក្រោម៖ 
 

Tag:
 ​បុណ្យអុំទូក
  បៀន ទូច
© រក្សាសិទ្ធិដោយ thmeythmey.com