ជាតិ
បុណ្យអុំទូក
ព្រះមហាក្សត្រ ព្រះរាជទានលើកលែងនិងបន្ថយ​ទោស ដល់ទណ្ឌិត៥៣៨នាក់
26, Nov 2023 , 11:23 am        
រូបភាព
ភ្នំពេញ៖ ព្រះមហាក្សត្របានព្រះរាជទាន លើកលែង​ និងបន្ថយទោស ដល់ទណ្ឌិតចំនួន ៥៣៨នាក់ ក្នុង​នោះស្រី ៤៣នាក់ នៅក្នុងឱកាសនៃការប្រារព្ធ ព្រះរាជពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក។

 
ក្នុងចំណោមទណ្ឌិតដែល ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជទាន នលើកលែងទោស​និងបន្ថយទោសនោះ មានទណ្ឌិត ម្នាក់ ត្រូវបានលើកលែងទោសទាំងស្រុង និងម្នាក់ទៀតបន្ថយទោសពីមួយជីវិត មកនៅត្រឹម៣០ឆ្នាំ។ 
 
ទណ្ឌិតចំនួន ៣៩១ នាក់ ទទួលបានការបន្ថយទោស ៣ខែ។ ទណ្ឌិតចំនួន១៣២ នាក់ ទទួលបានការបន្ថយទោស៦ខែ និង១២នាក់បានការបន្ថយទោស៩ខែ ស្របពេលដែលទណ្ឌិត ម្នាក់ ទទួលបានការបន្ថយទោស ១២ខែ។
 
កម្ពុជាកំពុងប្រារព្ធព្រះរាជពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក ពីថ្ងៃទី២៦-២៨ វិច្ឆិកា ក្រោយខកខានរយៈពេល៣ឆ្នាំ។ នៅឆ្នាំ២០២៣ មានទូក ង មកពីតាមបណ្តា​រាជធានី-ខេត្ត ចំនួន ៣៣៨ ចូលរួមប្រឡងប្រណាំង។ ខេត្តសៀមរាប ក៏រៀបចំការប្រណាំងទូក នៅបណ្តោយស្ទឹងសៀមរាបដែរ គឺនៅថ្ងៃទី២៦ និងទី២៧ វិច្ឆិកានេះ ដោយមានទូកចំនួន  ៣២ ចូលរួមប្រកួត៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com