ជាតិ
បទសម្ភាសន៍
វីដេអូ
ប្រទេសសមាជិកគុនខ្មែរអន្ដរជាតិ មានសិទ្ធិស្នើធ្វើជាម្ចាស់ផ្ទះប្រកួត​​ជើងឯក​ពិភពលោក
26, Nov 2023 , 11:59 am        
រូបភាព
សៀមរាប៖ ប្រទេសជាសមាជិកទាំង៦០ សហព័ន្ធគុនខ្មែរអន្ដរជាតិ មានសិទ្ធិស្នើធ្វើជា​ម្ចាស់ផ្ទះ រៀបចំការប្រកួតជើងឯកគុនខ្មែរ​ពិភពលោក។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​បញ្ជាក់ដូច្នេះក្នុង​មហាសន្និបាតសហព័ន្ធគុនខ្មែរអន្ដរជាតិ ដែលរៀបចំឡើង នៅថ្ងៃទី២៥វិច្ឆិកា ក្នុងខេត្តសៀមរាប។



បើតាមអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះ អង្គមហាសន្និបាត់ ក៏បានប្តេជ្ញាចិត្តក្នុងការរៀបចំការប្រកួត​​គុនខ្មែរជើងឯក​ពិភពលោក ជារៀងរាល់ឆ្នាំ ដើម្បីបង្កើនកេរ្តិ៍ឈ្មោះគុនខ្មែរ ឱ្យកាន់តែរន្ទឺ។  លោក វ៉ាត់ ចំរើន បញ្ជាក់ដូច្នេះ៖ «ការប្រកួតគុនខ្មែរ ជើងឯកពិភពលោក របស់យើងជារៀងរាល់ឆ្នាំ គឺជាការធ្វើឱ្យគុនខ្មែរ កាន់តែល្បី​ កាន់តែសុសសាយ កាន់តែជ្រួតជ្រាប កាន់តែមានការចូលរួមច្រើនពីប្រទេសផ្សេងៗទៀត។»។  
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរបស់ លោក វ៉ាត់ ចំរើន ដូចតទៅ៖ 
 
 
 

Tag:
 គុនខ្មែរ
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com