ជាតិ
អ្នករាំក្បាលទូក​! អ្នកស្រី​ សុផាត​ ត្រូវ​ទប់ខ្លួន​ និង​យោកខ្លួនតាម​ទូក
26, Nov 2023 , 3:30 pm        
រូបភាព
ភ្នំពេញ៖ អ្នកស្រី​ សុផាត ជាអ្នករាំក្បាលទូកសម្រាប់ទូកនារីមួយ ដែល​ត្រូវចូលរួមប្រណាំង ជាមួយទូកផ្សេងទៀត ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។ អ្នកស្រី សុផាត ដែលមានពិសោធន៍រាំក្បាលទូកប្រមាណ៥ឆ្នាំ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា អ្នកស្រីចាប់រាំតាំងពីពេលទូកចេញដំណើរ និងជួយគោះក្បាលទូក ឬពេលខ្លះជួយអុំ ដូចកីឡាករដែរ។ បើតាមអ្នកស្រី សុផាត អ្នកស្រីក៏ត្រូវ​​យោកខ្លួនតាមជើងច្រវា ដើម្បី​ជាសញ្ញាឱ្យកីឡាករ មានចង្វាក់អុំទូក មានសាមគ្គីគ្នាផងដែរ។ អ្នកស្រី សុផាត បញ្ជាក់ដូច្នេះ៖ «វិធីសាស្ត្រខ្ញុំ មានតែការយោកតាមជើងច្រវារបស់បងៗ(កីឡាករ)គាត់បោះពួយមក យើងយោកតាម។ យើងស្រែកទៅ គាត់មានកម្លាំងចិត្ត សាមគ្គីទាំងអស់គ្នា»។ 

 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com