ជាតិ
បុណ្យអុំទូក
ការប្រណាំងទូក លែងសូវមាននារីរាំក្បាលទូកដូចមុន !
26, Nov 2023 , 5:00 pm        
រូបភាព
នារីរាំក្បាលទូក។ រូបភាព៖ អ្នកនាង ញឹក ស្រីល័ក្ខ
នារីរាំក្បាលទូក។ រូបភាព៖ អ្នកនាង ញឹក ស្រីល័ក្ខ
ភ្នំពេញ៖ កាលពីដើម នៅក្នុងព្រះរាជពិធីបុណ្យអុំទូក គេតែងសង្កេតឃើញមាននារីជាអ្នករាំងក្បាលទូក។ ប៉ុន្តែ ក្រឡេកមកបច្ចុប្បន្នវិញ ចំនួនស្រ្តីដែលស្ម័គ្រចិត្តចិត្តរាំក្បាលទូកហាក់ថយចុះ ខណៈក្រុមទូកខ្លះបានយកបុរសជំនួស ឬមិនប្រើប្រាស់អ្នករាំតែម្ដង។



ការជ្រើសរើសស្រ្តីជាអ្នករាំ គឺដើម្បីលើកទឹកចិត្តក្រុមឱ្យប្រឹងប្រែងប្រណាំង ជាពិសេសបង្កបរិយាកាសរីករាយទៅដល់អ្នកទស្សនាតាមរយៈភាពក្រមិចក្រមើម នៃចង្វាក់រាំង។ លើសពីនេះ វាក៏ស្ថិតក្នុងជំនឿងរបស់ខ្មែរតាំងពីបុរាណ្យមកដែរ។ 
 
ប្រលូកក្នុងវិស័យទូកង១៤ឆ្នាំ លោក បៀន ទូច អ្នកដឹកនាំក្រុមទូកវត្តទឹកថ្លា បានលើកឡើងថា នាពេលបច្ចុប្បន្ន ពិបាករកស្រ្តីមករាំក្បាលទូកណាស់ ដោយសារតែពួកគេមានភាពខ្មាសអៀនច្រើន និងមិនសូវចេះហែលទឹក ដូចចាស់ពីដើម។ 
 
បើតាមបុរសវ័យ៥០ប្លាយរូបនេះ ចំនួនស្រ្តីរាំក្បាលទូក បានថយចុះតាំងចាប់ពីឆ្នាំ២០១៩មកម្លេះ។ ក្នុងបរិបទនេះ លោក អំពាវនាវឱ្យស្រ្តីចូលរួមឡើងវិញ ដើម្បីថែរក្សាប្រពៃណីមួយនេះឱ្យកុំឱ្យបាត់បង់៕ 
 
​ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាង ​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​សារព័ត៌មានថ្មីៗ និង ​លោក បៀន ទូច អ្នកដឹកនាំក្រុមទូកវត្តទឹកថ្លា ខាងក្រោម៖ 
 


 

Tag:
 ប្រណាំងទូក
  រាំក្បាលទូក
  អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com