ជាតិ
វត្ថុបុរាណក្រោមដី អាយុកាល៩០០ឆ្នាំ កំពុងបង្ហាញនៅសារមន្ទីរ ក្រុងសៀមរាប
26, Nov 2023 , 7:40 pm        
រូបភាព
សៀមរាប៖ វត្ថុបុរាណធ្វើពីលោហៈ មានអាយុកាលប្រមាណ៩០០ឆ្នាំ កំពុងដាក់ពិព័រណ៍ នៅសារមន្ទីរព្រះនរោត្ដម សីហនុ អង្គរ ក្រុងសៀមរាប។ សមុច្ច័យទាំងនោះ ត្រូវបានអ្នកស្រាវជ្រាវសាលាបារាំងចុងបូព៌ា និងអាជ្ញាធរអប្សរា រកឃើញក្នុងការងារជួសជុលប្រាសាទមេបុណ្យខាងលិច ក្នុងអំឡុងឆ្នាំ២០១២ ដល់២០១៨។


​សមុច្ច័យទាំងអស់ដែលកំពុងពិព័រណ៍ក្នុងសារមន្ទីរព្រះនរោត្ដម សីហនុ អង្គរ ខ្លះជារបស់ប្រើប្រាស់ប្រចាំថ្ងៃ, ប្រើប្រាស់ក្នុងសំណង់ គ្រឿងអលង្ការ និងខ្លះជារបស់របរសិល្បៈជាដើម។ វត្ថុបុរាណទាំងនោះ ត្រូវបានធ្វើ ដែក ស្ពាន់ សំរឹទ្ធ ភាជន៍ និងក្រមួនជាដើម។ ការតាំងពិព័រណ៍នេះ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤៕ 













Tag:
 ThmeyThmey
  វត្ថុបុរាណ
  សារមន្ទីរព្រះនរោត្ដម សីហនុ អង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com