ជាតិ
សិល្បះ
លោក ពេជ្រ ភារុណ អតីតតារាសម្ដែងល្បីឈ្មោះទសវត្សរ៍៩០ ទទួលមរណភាព​
26, Nov 2023 , 4:00 pm        
រូបភាព
រូបពីហ្វេសប៊ុក Ampor Tevi Hap
រូបពីហ្វេសប៊ុក Ampor Tevi Hap
ភ្នំពេញ៖ លោក ពេជ្រ ភារុណ ដែលជាអតីតតារាសម្ដែងល្បីឈ្មោះទសវត្សរ៍៩០ ​​បានទទួលមរណភាព នៅអាយុ៦៨ឆ្នាំ។ នេះបើតាមហ្វេសប៊ុក អ្នកស្រី អម្ពរទេវី ​ដែលជាអតីភរិយារបស់ លោក ពេជ្រ ភារុណ ផ្សព្វផ្សាយដំណឹងនៅគណនីហ្វេសប៊ុករបស់ខ្លួន។

 
 
តារាសម្ដែងល្បីឈ្មោះ អ្នកស្រី អម្ពរទេវី បានសរសរ​ដូច្នេះ៖« ​គ្រាន់តែបានទទួលដំណឹងភ្លាម ខ្ញុំសែនរន្ធត់ចិត្តណាស់។  សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់បង បានទៅកាន់ទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។  នេះគឺជាសំណេរដែល តារាសម្ដែងល្បីឈ្មោះ ក្នុងទសវត្សរ៍៨០និង៩០ អម្ពរ ទេវី បានសរសេរនៅលើ ហ្វេសប៊ុករបស់ខ្លួន។ 
 
សារព័ត៌មានថ្មីៗ ពុំទាន់អាចសុំការបញ្ជាក់បន្ថែម ពីគ្រួសារសពបាននៅឡើយទេ ហើយក៏ពុំទាន់អាចសុំការបញ្ជាក់ ពីសមាគមសិល្បករខ្មែរបានដែរ អំពីមរណភាពនេះ។ 
 
បើតាមហ្វេសប៊ុកផេក ក្រុមព្រះសុរិយា លោក ពេជ្រ ភារុណ ទទួលមរណភាពក្នុងជន្មាយុ៦៨ឆ្នាំ។ ក្រុមព្រះសុរិយា បញ្ជាក់ទៀតថា ក្រោយលោក ពេជ្រ ភារុណ ផ្អាកពីសិល្បៈ ប្រមាណ២០ឆ្នាំមកនេះ លោកបានប្រកបអាជីពច្នៃម៉ូតសម្លៀកបំពាក់ និងកាត់ដេរខោអាវ នៅក្បែរផ្សារចាស់ ដែលជាផ្ទះរបស់លោកផ្ទាល់៕
 

Tag:
 សិល្បៈ
  មរណភាព
  ភាពយន្ត
 
© រក្សាសិទ្ធិដោយ thmeythmey.com