ជាតិ
បុណ្យអុំទូក
សម័យនេះពិបាករកឈើធ្វើទូក ង ដោយ​ត្រូវ​ទៅ​រក​ក្នុង​ព្រៃ​ជ្រៅ​ៗ
28, Nov 2023 , 9:59 am        
រូបភាព
ភ្នំពេញ​៖ លោក ជាង វុទ្ធី ដែល​​ជាជាតិធ្វើទូក ង ថាបច្ចុប្បន្ន​នេះ ពិបាកទៅរកឈើ យកមកធ្វើទូក ង ដ្បិតអីអ្នកកាប់ត្រូវ​ទៅរក​ក្នុង​ព្រៃ​ជ្រៅ​ៗ​។ ទាំង​ការធ្វើដំណើរចូលព្រៃ ទាំង​ការ​ស្វែង​រក​ឈើ និង​ទាំងការ​ដឹក​ឈើចេញពីព្រៃ សុទ្ធតែ​មាន​ផលលំបាក។



ដើម្បី​អាច​ទៅ​កាប់​ឈើ​នៅក្នុងព្រៃបាន វត្តត្រូវសុំច្បាប់ពីរដ្ឋច្រើនដំណាក់កាល។ ក្រោយទទួលបានច្បាប់ វត្តបានឱ្យច្បាប់​នោះទៅអ្នកកាប់ឈើ ដើម្បីទៅដើរស្វែងរកឈើ​ក្នុងព្រៃជ្រៅ​។ យ៉ាង​ហោច​ណាស់​ អ្នក​កាប់​ឈើ​ត្រូវ​ការ​ពេលប្រមាណ​​២០​ថ្ងៃ ក្នុង​ការស្វែង​រក​ឈើ​ក្នុង​ព្រៃ នឹង​ដឹក​វា​ចេញពី​ព្រៃ ប្រសិនមិន​មាន​ឧបសគ្គច្រើន។


 
លោក ជាង វុទ្ធី គឺ​ជា​ជាង​ធ្វើ​ទូក​ង បាន​ប្រាប់​សារព័ត៌​មាន​ថ្មីៗថា ដ្បិត​តែ​ការ​ទៅ​កាប់​ឈើ យកមកធ្វើទូកង មានច្បាប់​អនុញ្ញាត​ក្ដី ប៉ុន្តែលោកមិនដែលដឹកឈើទាំងមូលចេញពីព្រៃ ឆ្ពោះ​ទៅក្នុង​វត្តសាមីឡើយ។ លោកថាគ្រប់ពេល លោកត្រូវបំប្លែង​ឈើ ឱ្យ​ចេញ​ជារូប​រាង​ទូកនៅតំបន់ ជិតៗ​ព្រៃទាំងនោះ ឱ្យ​រួច​ស្រេចទើបដឹកវាចេញ​។ ជាង​ទូករូបនេះថា ការដឹកឈើទាំងមូល​នៅ​តាមផ្លូវ មាន​ផលលំបាក និងផល​រំខានច្រើន ប៉ុន្តែបើដឹកទូក​វិញ មាន​ភាព​ងាយ​ស្រួល​ច្រើន​។
 
ដើម្បី​​ជ្រាបច្បាស់​ សូមលោក លោកស្រី អញ្ជើញស្ដាប់​បទ​សម្ភាស​បន្ថែម រវាងកញ្ញា ប៉ូ សាគុន ជាមួយលោក ជាង វុទ្ធី ជាជាង​ធ្វើ​ទូកង​​៖

 

Tag:
 ទូក
  ទូក​ង
  ឈើ
  ព្រៃ
  ឈើ​ធ្វើ​ទូក​
 
© រក្សាសិទ្ធិដោយ thmeythmey.com