ជាតិ
បុណ្យភ្ជុំបិណ្ឌ
កីឡាករទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» ភាគច្រើនជាអ្នកធ្វើសំណង់
27, Nov 2023 , 6:59 am        
រូបភាព
ភ្នំពេញ៖ កីឡាករទូកង«ខ្មែរកម្ពុជាក្រោមមានជ័យ» ភាគច្រើនជាអ្នកធ្វើសំណង។ នេះជាបើតាមការបញ្ជាក់របស់ លោក គឹម វិសាល អនុគណកម្មាធិការគ្រប់គ្រងទូកងខ្មែរកម្ពុជាក្រោម ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ កាលពីថ្ងៃទី១៩ វិច្ឆិកា។



លោកថា ដ្បិតទូកនេះ ប្រកួតតំណាងឱ្យកម្ពុជាក្រោម ប៉ុន្តែ មិនអាចយកកីឡាករមកពីកម្ពុជាក្រោម មកប្រកួតបាននោះទេ ដោយសារពិបាករ៉ាប់រងថ្លៃចំណាយទៅលើការធ្វើដំណើរ។ ដូច្នេះ មានតែអ្នកស្នាក់នៅភ្នំពេញ និងខេត្តនានាទូទាំងប្រទេសកម្ពុជាប៉ុណ្ណោះ ដែលស្ម័គ្រចិត្ត និងលះបង់ពេលវេលា ការងារ ចូលរួមហ្វឹកហាត់ និងប្រកួតប្រជែង នៅក្នុងពិធីបុណ្យអុំទូក។ 
 
ទូកង«ខ្មែរកម្ពុជាក្រោមមានជ័យ» មានចំណុះ២២នាក់ ដែលភាគច្រើនជាខ្មែរក្រោម មកធ្វើសំណង់នៅភ្នំពេញ។ យ៉ាងណា គណៈកម្មាធិការទូកងខ្មែរកម្ពុជាក្រោម ក៏ផ្ដល់ប្រាក់លើកទឹកចិត្តប្រចាំថ្ងៃមួយចំនួនផងដែរ ដើម្បីសម្រួលដល់បន្ទុកពួកគេ។ 
 
រយៈពេល២១ឆ្នាំហើយ ដែលទូកង«មិត្តសមាគមខ្មែរកម្ពុជាក្រោម» មានវត្តមានក្នុងពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ។ ដោយឡែក ឆ្នាំនេះពួកគេបានហ្វឹកហាត់លើសពីឆ្នាំកន្លងទៅ រហូតដល់២២ថ្ងៃ ជាមួយខ្ទង់ចំណាយជាង១ម៉ឺនដុល្លារ ដើម្បីត្រៀមប្រកួតប្រជែងយកជ័យលាភី។ 
 
វត្តមានទូកងកម្ពុជាក្រោមនៅក្នុងពិធីបុណ្យអុំទូកនៅពេលនេះ គឺដើម្បីបង្ហាញអំពីការផ្សាភ្ជាប់វប្បធម៌ ប្រពៃណី និងសាមគ្គីភាពរវាងខ្មែរក្រោម និងខ្មែរកណ្ដាល៕ 
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាវីដេអូខាងក្រោម៖


Tag:
 ទូកងខ្មែរកម្ពុជាក្រោមមានជ័យ
 ​ ពិធីបុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com