កីឡាជាតិ
ជាតិ
ស្រឡាញ់កីឡាប្រណាំងទូក ង! លោក អានរី នាំគ្រួសារមកគាំទ្រទូក វត្តព្រែកក្របៅ ទាំង៣ថ្ងៃ
28, Nov 2023 , 1:59 pm        
រូបភាព
លោក ប៉េង អានរី  ជាមួយកគ្រួសារកំពុងទស្សនា ការប្រណាំទូក ង នៅថ្ងៃទី២៨វិច្ឆិកា ដែលជាថ្ងៃទី៣នៃព្រះរាជពិធីបុណ្យទូក ង នៅរាជធានីភ្នំពេញ
លោក ប៉េង អានរី ជាមួយកគ្រួសារកំពុងទស្សនា ការប្រណាំទូក ង នៅថ្ងៃទី២៨វិច្ឆិកា ដែលជាថ្ងៃទី៣នៃព្រះរាជពិធីបុណ្យទូក ង នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ លោក ប៉េង អានរី ធ្វើដំណើរពីក្រុងអរិយក្សត្រមកគាំទ្រទូក ង «ព្រហ្មចារីតេជោសន្តិភាព និងទូកងមហាព្រហ្ម» មកពីវត្តព្រែកក្របៅ។ លោក អានរី បាននាំគ្រួសារមកតាំងពីព្រឹក ដើម្បីទស្សនាការប្រណាំងទូក និងដើរកម្សាន្តនៅបរិវេណមុខព្រះបរមរាជវាំង។ ជាមួយនេះ លោកក៏បានខ្ចប់បាយ ទឹកពីផ្ទះមកជាមួយ ផងដែរ។ បុរសវ័យ៤៣ឆ្នាំរូបនេះ សប្បាយចិត្តដែលពិធីបុណ្យអុំទូកត្រូវបានរៀបចំឡើងវិញក្រោយខកខាន៣ឆ្នាំដោយសារវិបត្តិកូវីដ-១៩។



សូមជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមដូច តទៅ៖ 
 

Tag:
 ទូក ង
  បុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com