ជាតិ
បុណ្យអុំទូក
សេដ្ឋកិច្ច
«ប្រាក់រៀល» ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងពិធីបុណ្យអុំទូក
28, Nov 2023 , 8:59 pm        
រូបភាព
ទាំងអាជីវករ ទាំងប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ បានប្រើប្រាស់«ប្រាក់រៀល» យ៉ាងទូលំទូលាយ នៅក្នុងព្រះរាជព្រះពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ប្រជាពលរដ្ឋយល់ឃើញថា ការប្រើប្រាស់«ប្រាក់រៀល» មិនត្រឹមតែមានភាពងាយស្រួលក្នុងការទូទាត់លើថ្លៃទំនិញ ឬសេវាកម្ម ប៉ុណ្ណោះ ប៉ុន្តែ ថែមទាំងជួយលើកតម្កើងដល់មុខមាត់ប្រទេសជាតិ ទៀត។  ដូច្នេះ ការចូលរួមប្រើប្រាស់«ប្រាក់រៀល» ឱ្យបានកាន់តែទូលំទូលាយពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប គឺពិតជាមានសារៈសំខាន់ណាស់  ដើម្បីផ្ដល់ការគាំទ្រក្នុងការស្តារ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជាឱ្យបានកាន់តែប្រសើរ៕

 
សូមលោក-អ្នកទស្សនាវីដេអូ សម្ភាសដូចខាងក្រោមតទៅ៖ 
 

Tag:
 ប្រាក់រៀល
  បុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com