ជាតិ
បុណ្យអុំទូក
សេដ្ឋកិច្ច
អុំទូកនៅភ្នំពេញ មានពលរដ្ឋ ជាង៥លាននាក់ បានមកដើរលេងកម្សាន្ត
30, Nov 2023 , 7:59 am        
រូបភាព
ប្រជាពលរដ្ឋច្រើនកុះករដែលមកទស្សនាការប្រណាំងទូក ង នៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក នាថ្ងៃទី២៨វិច្ឆិកា។​
ប្រជាពលរដ្ឋច្រើនកុះករដែលមកទស្សនាការប្រណាំងទូក ង នៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក នាថ្ងៃទី២៨វិច្ឆិកា។​
ពលរដ្ឋជាង៦,៥លាននាក់​ បានដើរលេងកម្សន្តនៅទូទាំងប្រទេស ក្នុងឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យទូកអុំ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នារយៈពេល៣ថ្ងៃមកនេះ។ ក្នុងនោះ រាជធានីភ្នំពេញ ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិបានប្រមាណ៥,៤២លាននាក់។​​ លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍​ បានប្រាប់សារព័ត៌មានថ្មីៗ​យ៉ាងដូច្នេះ នាល្ងាចថ្ងៃទី២៩វិច្ឆិកា។

 
លោក តុប សុភ័ក្រ បានបញ្ជាក់ថា បន្ទាប់ពីភ្នំពេញ គឺខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរ ជាង៣០ម៉ឺននាក់ ដោយក្នុងនោះមានទេសចរបរទេស ១៤ ២៦១នាក់។ គោលដៅទេសចរណ៍លំដាប់ទី៣ គឺខេត្តព្រះសីហនុ ដែលមានទេសចរចំនួន២៦៧ ១៧៨នាក់ (បរទេសមាន៧ ១៧៨នាក់)។​  
 
គោលដៅទេសចរណ៍ទី៤ នៅខេត្តបាត់ដំបង ទទួលបានទេសចរជាង១០ម៉ឺននាក់ ក្នុងនោះមានទេសបរទេស ចំនួន៦១៧នាក់ ខណៈខេត្តកែប ទទួលបានភ្ញៀវទេសចរជាង៩ម៉ឺននាក់ ដោយក្នុងនោះមានទេសចរបរទេស៧៩៦នាក់ ផងដែរ។ 
 
លំហូរភ្ញៀវទេសចរដែលបានដើរលេងកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យពីថ្ងៃទី២៦-២៨វិច្ឆិកា ឆ្នាំ២០២៣មកនេះ បានរួមចំណែកយ៉ាងធំនៅក្នុងចរន្តសេដ្ឋកិច្ចជាតិមូលដ្ឋាន។ លោក តុប សុភ័ក្រ បន្តនិយាយដូច្នព៖ «ជាពិសេសប្រជាពលរដ្ឋដែលជាប្រតិបត្តិករ រកស៊ីក្នុងវិស័យទេសចរណ៍នៅតាមមូលដ្ឋានផ្ទាល់តែម្តង។ »៕  

Tag:
 ទេសចរណ៍
  បុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com