កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ទាមទារឱ្យកូនក្រុមក្រោកឈរឡើងវិញប្រកួតទល់ Newcastle United
02, Dec 2023 , 11:29 am        
រូបភាព
លោក Erik ten Hag ថាក្រុម Manchester United ត្រូវតែលុបបំបាត់កំហុសជាលក្ខណៈបុគ្គល និងខិតខំប្រឹងក្រោកឈរឡើងវិញជាមួយទម្រង់លេងក្នុងកម្រិតខ្ពស់បំផុតរបស់ពួកគេ នៅពេលត្រូវធ្វើដំណើរប្រកួតប្រជែងទល់នឹងក្រុមខ្លាំងដូចជា Newcastle United ក្នុងការប្រកួតក្របខណ្ឌ Premier League នាថ្ងៃទី២ ខែធ្នូ។

Man United បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ដោយមាន ២៤ពិន្ទុក្នុងដៃ មានគម្លាត ១ពិន្ទុ ពីក្រុម Newcastle United ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ៧ នឹងត្រូវប៉ះគ្នាក្នុងជំនួបក្របខណ្ឌ Premier League ក្នុងកីឡដ្ឋាន St James Park វេលាម៉ោង ៣យប់ ចូលថ្ងៃទី៣ ខែធ្នូ។
 
ក្រុមបិសាចក្រហមត្រូវបន្តការប្រកួត ក្រោយពួកគេបញ្ចប់ត្រឹមលទ្ធផលខកចិត្តស្មើជាមួយក្រុម Galatasaray ៣-៣ ធ្វើឱ្យស្តួចស្តើងឱកាសស្វែងរកកៅអីទៅវគ្គ ១៦ក្រុម UEFA Champions League ខណៈក្រុមកំពុងស្ថិតនៅបាតតារាងមានត្រឹម ៣ពិន្ទុ។
 
នាំមុខដល់ទៅ ២គ្រាប់មុន ប៉ុន្តែត្រូវបានក្រុមស្ថិតនៅលីគតួកគី តាមស្មើក្នុងលទ្ធផល ៣-៣ ។ លទ្ធផលនេះ បង្កកំហុសដោយអ្នកចាំទី Andre Onana ចំនួន ២លើក ដែលធ្វើឱ្យក្រុមរបូតជ័យជម្នះ និងការទទួលបាន ៣ពិន្ទុ។ 
 
ទោះយ៉ាងណាសម្រាប់ការប្រកួតដ៏សំខាន់ក្នុង Premier League មកដល់ លោក Ten Hag អ្នកចាត់ការក្រុមបានដាស់តឿនកូនក្រុមឱ្យធ្វើរឿងល្អៗឡើងវិញ ជាពិសេសក្រោកឈរ ហើយថែមទាំងកែប្រែកំហុសឆ្គងពីការប្រកួតពីមុន។
 
«យើងត្រូវតែធ្វើរឿងល្អៗឡើងវិញ លុបបំបាត់ចោលនូវភាពមិនប្រក្រតីឡើងវិញ ប្រព័ន្ធការពារ ប៉ុន្តែយើងអាចដោះស្រាយវាបាន ហើយខ្ញុំនឹងព្រួយបារម្ភបន្ថែមទៀត ប្រសិនបើយើងលេងមិនបានល្អ។ ខ្ញុំពិតជាគោរពដល់ក្រុម Newcastle គឺជាក្រុមដែលពិបាកនឹងយកឈ្នះ ប៉ុន្តែគឺជាការប្រកួតប្រជែងដ៏ល្អ ហើយខ្ញុំពេញចិត្តក្នុងការលេងជាមួយពួកគេ យើងត្រូវតែក្រោកឡើងក្នុងឱកាសនេះ ធ្វើឱ្យអស់ពីសមត្ថភាពប្រជែងនឹងពួកគេ ព្រោះពួកគេមានរបៀបលេងយ៉ាងខ្លាំង។»។ ​លោក Ten Hag បាននិយាយក្នុងសន្និសីទកាសែតមុនការប្រកួតបែបនេះ៕
 
 
 
 

Tag:
 Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com