ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចង់បានទម្ងន់ស្តង់ដារ ប៉ុន្មានក្បាច់នេះជួយអ្នកបាន
14, Dec 2023 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីធ្វើឲ្យអ្នកអាចរក្សាទម្ងន់ស្តង់ដារបាន។ តើមានអ្វីខ្លះទៅ?

  • អ្នកគួរតែញ៉ាំអាហារ៣ពេលឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ ដោយបរិភោគអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់។ ប្រសិនជាអ្នកមានក្រពះ និងពោះវៀនមិនសូវល្អ គួរតែញ៉ាំតិចហើយចែកជាច្រើនពេល ដើម្បីឲ្យក្រពះដំណើរការបានល្អ។
  • អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះការធ្វើចលនា អាចធ្វើឲ្យក្រពះដំណើរការបានយ៉ាងល្អ។ ជាពិសេស ក៏អាចជួយធ្វើឲ្យរាងកាយរបស់អ្នកអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ផងដែរ។
  • ការគេងឲ្យបានគ្រប់គ្រាន់ក៏សំខាន់ដែរ ព្រោះមានតែគេងគ្រប់ទេ ទើបសុខភាពអ្នកល្អ ហើយអាចរក្សាបានទម្ងន់ស្តង់ដារ។ ប្រសិនជាអ្នកគេងមិនលក់ មុនគេងអាចញ៉ាំទឹកដោះគោមួយកែវ ឬយកទឹកក្តៅមកត្រាំជើងបាន នោះអ្នកនឹងអាចគេងលក់បានស្រួលណាស់៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com