សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌានាំមុខហុងកុង ក្លាយជាទីផ្សារភាគហ៊ុនធំទី៧លើពិភពលោក
14, Dec 2023 , 9:39 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
ផ្អែកលើចំនួនមូលធនប័ត្រសរុប ឥណ្ឌាបាននាំមុខហុងកុងក្លាយជាទីផ្សារភាគហ៊ុនធំជាងគេទី៧របស់ពិភពលោក។ ភាពខ្លាំងរបស់ឥណ្ឌាលើវិស័យភាគហ៊ុននាពេលនេះ ដោយសារវិនិយោគមានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចមហាអំណាចមួយនេះ។

 
យោងតាមសារព័ត៌មាន CNBC ដែលបានដកស្រង់ទិន្នន័យពីសហព័ន្ធពិភពលោកនៃអត្រាប្តូរប្រាក់ (WFE) នៅចុងខែវិច្ឆិកា មូលធនប័ត្រទីផ្សារសរុបនៃភាគហ៊ុនដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនជាតិឥណ្ឌា (NSE India) បានកើនឡើងដល់ ៣,៩៨៩ទ្រីលានដុល្លារ បើប្រៀបធៀបទៅនឹងផ្សារហ៊ុនហុងកុង (HKEX) មានត្រឹមតែ៣,៩៨៤ទ្រីលានដុល្លារ។
 
បើមើលទៅលើសន្ទស្សន៍ភាគហ៊ុន Nifty 50 របស់ឥណ្ឌាបានឡើងដល់កម្រិតខ្ពស់កាលពីថ្ងៃទី១១ខែធ្នូ ដោយបានកើនឡើង ១៦ភាគរយនៅឆ្នាំនេះ។ ផ្ទុយទៅវិញ សន្ទស្សន៍ភាគហ៊ុន Hang Seng របស់ហុងកុងបានធ្លាក់ចុះ ១៨ភាគរយនៅឆ្នាំនេះ។ 
 
ជារួម ឥណ្ឌាជាទីផ្សារភាគហ៊ុនមួយដែលលេចធ្លោនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ ខណៈហុងកុងដែលជាទីផ្សារភាគហ៊ុនដ៏សំខាន់បានធ្លាក់ចុះខ្លាំងបំផុតនៅក្នុងតំបន់។ ការកើនឡើងនៃលំហូរសាច់ប្រាក់ងាយស្រួល និងកំណើនការនិយោគិនក្នុងស្រុក ព្រមទាំងកត្តា ខាងក្រៅដូចជាការធ្លាក់ចុះនៃទិន្នផលរបស់រតនាគារអាម៉េរិក សុទ្ធតែបានរួមចំណែកដល់ការទាក់ទាញរបស់ភាគហ៊ុនឥណ្ឌា។
 
ផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌាក្នុងត្រីមាសទី៣ឆ្នាំនេះ បានកើនឡើង ៧,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ថយចុះបន្តិចបើធៀបនឹងការកើនឡើង ៧,៨ភាគរយដែលសម្រេចបាននៅក្នុងត្រីមាសទី២។
 
សេដ្ឋវិទូជាច្រើនវាយតម្លៃថា ឥណ្ឌានឹងបន្តក្លាយជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងពិភពលោក។ យោងតាមការព្យាករចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឥណ្ឌានឹងមានកំណើនសេដ្ឋកិច្ច ៦,៣ភាគរយឆ្នាំនេះ ខណៈដែលធនាគារកណ្តាលឥណ្ឌា (RBI) រំពឹងថានឹងមានតួលេខ ៦,៥ភាគរយ។
 
ចំណែកតំបន់ហុងកុងវិញ IMF បានព្យាករសេដ្ឋកិច្ចនឹងកើនឡើងត្រឹម ៣,២ភាគរយប៉ុណ្ណោះ ដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុនៅតែបន្តដាក់សម្ពាធលើការវិនិយោគ ការនាំចេញ និងការប្រើប្រាស់៕ 

Tag:
 ហុងកុង​
  ឥណ្ឌា
  ផ្សារហ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com